ព័ត៌មាន

លក្ខណៈថ្មីបានបញ្ចូលទៅក្នុង Amazon Fire Phone

image

មិន​បានជា​ប៉ុន្មាន​ផង​ដែល​ក្រុមហ៊ុន Amazon បានធ្វើការ​ប្រកាស់​ដាក់​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់ខ្លួន​ម៉ូ​ដែល  Amazon Fire Phon e ឥឡូវនេះ​ទៀតសោត ​ខ្លួន​ក៏បាន​ធ្វើការ​ប្រកាស់​ពី​សេ​វា​ថ្មី​របស់​ខ្លូន​មួយទៀត​គឺ​TV commercial ដំបូង​បំផុត​សម្រាប់​ស្មា​ត​ហ្វូ​ន​របស់ខ្លួន។ ខាងក្រោម​នេះ​ក៏មាន​វីដេអូ​ដែល​ក្រុមហ៊ុន Amazon បានបង្ហាញ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី Fire Phoneជាមួយនិង Amazon Prime service ដែល​សេ​វ៉ា​នេះ​គឺ​freeរហូត​សល់​រយះពេ​ល​មួយឆ្នាំ​ហើយ​ក្រុមហ៊ុន​ក៏បានផ្តល់​នូវ​សេវា​ជាច្រើន​ទៀ​ដូចជា​អ្នកប្រើប្រាស់​អាចធ្វើ​ការ​ដំណើរ​ការមើល​ភាពយន្ត និង កម្មវិធី​ទូរទស្សន៍​នៅលើ​ស្មា​ត​ហ្វូ​ន​បាន​ទៀតផង។

ដួច​ដែល​អ្នក​ធ្លាប់​ជ្រាប​រួចទៅហើយ ថា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Amazon Fire Phone ត្រូវបាន​គេ​ឌី​ស្សាញ​ដោយ​បំពាក់​ដោយ​អេក្រង់​ទំហំ4.7 អ៊ីង​ប្រភេទ  HD displayជាមួយនិង​ទំហំ 1280 x 720ភិ​ច​ស៊ែ​ល​នៃ resolution បូក​ជាមួយ​CPUទំហំ 2.2 GHz ប្រភេត quad core Snapdragon 800 processor អង្គ​ចងចាំ RAM ទំហំ 2GB។ ផងដែរ​វា​ក៏បាន​ភ្ជាប់​ដោយ​អង្គ​ម៉េ​មូ​រី​ទំហំ​32GB នៅក្នុង​ម៉ាស៊ីន​ស្រាប់ ,  NFC, Bluetooth, WiFiនិង 4G LTE។

ចំណែកឯ​កាមេរ៉ា​វិញ នៅ​ផ្នែក​ខាងក្រោយ​មាន​ទំហំ 13 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែលមាន​លក្ខណៈ LED flash, auto-focus,និង optical image stabilization និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Fire OS របស់​ក្រុមហ៊ុន Amazonដែល​ផ្អែកលើ​Android៕

ប្រភព៖  Amazon / YouTube