ព័ត៌មាន

ក្រុមហ៊ុន LGបានប្រកាស់ពីតម្លៃម G3 Beat

កាលពី​ថ្ងៃទី 17 ខែកក្កដា កន្លងមកនេះ​ក្រុមហ៊ុន  LG បានធ្វើការ​ប្រកាស់​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នៃ​ម៉ូ​ដែល LG G3 របស់ខ្លួន​មួយ​ម៉ូ​ដែល​ដែលមាន​ឈ្មោះថា LG G3 Beat ដែល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​រាង​តូច​ជាង​ជំនាន់​មុន។ ហើយ​នាពេល​នេះដែរ​ក្រុមហ៊ុន​ក៏បាន​បង្ហាញ​ពី​ពត៌មាន​លម្អិត​ទាក់ទង​និង​តម្លៃ​របស់​វា។

image

ក្រុមហ៊ុន​LGដែលមាន​ទីតាំង​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​បានបញ្ជាក់​ថា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់​ពួកគេ LG G3 Beatនេះ​និង​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​រាយ​ចំនួន €349( ប្រហែលជា472.01ដុល្លាសហរដ្ឋអាមេរិក) នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ដូច្នេះ​យើង​សង្ឃឹមទុក​ថា​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និង​ត្រូវបាន​ចរាចរណ៍​លក់​នៅលើ​ទីផ្សារ​ក្នុង​បណ្តារ​ប្រទេស​ដ៏ទៃទៀត​ក្នុងតម្លៃ​ប្រហាក់ប្រហែលគ្នា​ដែរ។

ផងដែរ​ក្រុមហ៊ុន​ក៏បាន​បញ្ជា​ក់ទៀត​ដែរ​ថា​LG G3 Beat និង​ត្រូវបាន​ដាក់លក់​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​ នៅក្នុង​ខែសីហា​នេះ ដែល​ស្មា​ត​ហ្វូ​ន​មួយ​គឺ​កំពុងតែ​ត្រូវបាន​ដាក់លក់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​នាពេល​បច្ចុប្បន្ននេះ ហើយ​ក្រុមហ៊ុន​ក៏​ប្រហែលជា​និង​ដំណើរ​ការលក់​របស់ខ្លួន​នៅ ប្រទេស ក្នុង​អឺរ៉ុប​ក្នុងអំឡុងពេល​ខែក្រោយ​នេះ។

សម​ទៅ​និង​តម្លៃ​នៃ​ការ​ដាក់លក់​របស់ខ្លួន ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​គេ​ឌី​ស្សាញ​ដោយ​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4 KitKat  និង បំពាក់​ដោយ​អេក្រង់​ទំហំ 5 អ៊ីង​កម្រិត HD display ដែលមាន resolution ( 1280 x 720 ភិ​ច​ស៊ែ​ល)។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏បាន​ភ្ជាប់​មក​ជាមួយនិង​CPUប្រភេទ quad core 1.2GHz Qualcomm Snapdragon 400 processor ទៀតផង។

បន្ថែមទៀត​នោះ G3 Beat បាន​ភ្ជាប់​ដោយ​អង្គ​ចងចាំ​RAMទំហំ 1GB  ម៉េ​មូ​រី​ដែលមាន​ស្រាប់​នៅក្នុង​ម៉ាស៊ីន​ទំហំ 8GB និង រន្ធ microSD card សម្រាប់​ពង្រីក​ទំហំ​បន្ថែម។ ដោយឡែក​នៅ​ផ្នែក​ខាង​មុន​នៃ​ស្មា​ត​ហ្វូ​ន​នេះ​មាន​កាមេរ៉ា​ទំហំ 1.3 មេ​ហ្កា​ភិ​ច​ស៊ែ​ល និង ផ្នែក​ខាងក្រោយ​មាន​កាមេរ៉ា​ទំហំ8 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ជាមួយ​មុខងារ laser Auto-Focus ហើយ​ក៏បាន​បញ្ចូល​នូវ​បច្ចេកវិទ្យា​ប្រព័ន្ធ WiFi, Bluetooth។ ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​លក្ខណៈ 4GLTE និង  NFC។ ចំណែកឯ​ជម្រើស​ពណ៌​វិញ វា​ម​មាន​បី​ពណ៌ គឺ ខ្មៅ ស និង មាស៕

ប្រភព៖  LGPhone Arena