ព័ត៌មាន

Samsung Galaxy Tab S Tablet 8.4 ត្រូវបានដាក់លក់ជាផ្លូវការហើយ

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Samsung បានប្រកាសពី Galaxy Tab S 8.4 Tablet ស៊េរីថ្មីរបស់ខ្លួនដែលបានបំពាក់នូវខួរក្បាលប្រភេទ Qualcomm Snapdragon 800 ដែលមានល្បឿន 2.3 GHz ផងដែរ។

Tablet S នេះមានកម្រិតភាពច្បាស់ 2560 x 1600 និងប្រើប្រាស់នូវអេក្រង់ប្រភេទ Super AMOLED Touchscreen មានអង្គចងចាំទំហំ 3GB មាន Internal Storage ទំហំ 16GB/32GB និងមានរន្ធដោត microSD កាតរហូតទៅដល់ 128 GB ថែមទៀតផង។

image

លើសពីនេះទៅទៀត វាបានបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 8MP និងខាងមុខទំហំ 2.1 MP ជាមួយនឹងភ្លើង​ LED Flash ហើយវាថែមទាំងថតរូបក្នុងកម្រិត Full HD ថែមទៀតផង។ Tablet នេះបានភ្ជាប់មកជាមួយនឹង GPS, GLONASS, Wi-Fi, Bluetooth 4.0, ដំណើរការប្រព័ន្ធប្រតិបត្តិការ  Android Kitkat 4.4 និងមានថ្មដែលមានកម្លាំងថាមពល 4900 mAh ថែមទៀតផង។

ពេលនេះ Galaxy Tab S បានដាក់លក់នៅលើទីផ្សារហើយគឺ Wi-Fi និង Wi-Fi + LTE Model ។

ប្រភព៖ Samsung