ព័ត៌មាន

Sony Xperia T3 ឈានដល់ទឹកដីតៃវ៉ាន់ហើយ​

image 

ថ្មីៗនេះ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Sony Xperia T3 ត្រូវបាន​ចរាចរណ៍​ដាក់លក់​ក្នុង​ទីក្រុង ហុងកុង  ផងដែរ​ក៏ត្រូវ​បានដាក់​អោយ​ដំណើរការ​នៃ​កា​រកា​ម្ម៉​ង់​ទិញ​មុន​នៅក្នុង​ប្រទេស​អង់គ្លេស។ ចំណែកឯ​ពេលនេះ​ដែរ​ឧបករណ៍​នេះ​ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​ប្រទេស​តៃវ៉ាន់។

ម៉ូ​ដែល Xperia T3 បាន​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍  Android 4.4 KitKat គ្រប់គ្រង​ដំណើរការ​ដោយ​CPUប្រភេទ quad core 1.4GHz Qualcomm Snapdragon processor អង្គ​ចងចាំ RAMទំហំ 1GB និង ម៉េ​មូ​រី​ទំហំ 8GB។

ប្រសិនបើ​អ្នក​ចង់បាន​ទំហំ​បន្ថែម វា​ក៏បាន​បំពាក់​មក​ជាមួយនិង  microSD card slotដែល​អាច​បន្ថែម​បាន​រហូតដល់​ទំហំ 32GB ។ ផងដែរ Sony Xperia T3 ក៏មាន​អេក្រង់​ទំហំ5.3 អ៊ីង​ដែលមាន resolution កម្រិត 1280 x 720ភិ​ច​ស៊ែ​ល។

លក្ខណៈសម្បត្តិ​ផ្សេងទៀត​របស់​ម៉ូ​ដែល​Xperia T3រួមមាន​កាមេរ៉ា​មុខ ក្រោយ ដោយ​ផ្នែក​ខាងមុខ​មាន​ទំហំ 1.1 មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់  video chat និង​ផ្នែក​ខាងក្រោយ​មាន​ទំហំ 8 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ប្រភេទ Sony Exmor camera សម្រាប់​ថតរូប​ភាព និង វីដេអូ។ស្មា​ត​ហ្វូ​ន​មួយ​នេះ​ផងដែរ​ក៏បាន​បំពាក់​មក​ដោយ​បច្ចេកវិទ្យា 4G LTE, WiFi , Bluetooth និង មាន​ថាមពល​ថ្ម 2500 mAh។

Xperia T3ម៉ូ​ដែល​ថ្មី​នេះ​គឺ​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ  NT$ 10,990 ក្នុងប្រទេស​តៃវ៉ាន់​ប្រហែលជា $366 ហើយ​ម៉ូ​ដែល​នេះ​និង​ចរាចរណ៍​លក់​នៅលើ​ទីផ្សារ​នា​បណ្តារ​ប្រទេស​ក្នុងពេលឆាប់ៗនេះ៕

ប្រភព៖  Xperia Blog