ព័ត៌មាន

ស្មាតហ្វូនម៉ូដែល Huawei Ascend P7 Arsenal Editionបានបង្ហាញខ្លូនហើយ

image

ថ្មីៗនេះ​ក្រុមហ៊ុន Huawei បានធ្វើការ​ប្រកាស់​ពី​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​យ៉ាង​ពិសេស​មួយ​ដែល​ត្រូវបាន​គេ​អោយ​ឈ្មោះថា Huawei Ascend P7 Arsenal Edition ហើយ​ក្រុមហ៊ុន​ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន Arsenal សម្រាប់​ការបង្កើត​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​នេះ។

ចំពោះ​ការ​ឌី​ស្សាញ​វិញ​ម៉ូ​ដែល​Huawei Ascend P7 Arsenal Edition ក៏មាន​លក្ខណៈសម្បត្តិ​ស្រដៀង​ទៅ​និង​ម៉ូ​ដែល​មុន​ដែរ ប៉ុន្តែ​វា​បាន​ភ្ជាប់​មក​ជាមួយនិង​ពណ៌​ស្រស់ស្អាតថ្មីៗ ឈ្មោះ​Brandថា Arsenal  , wallpapers,និងលក្ខណៈផ្សេងៗជាច្រើន​ទៀត។
​សម្រាប់​ការបន្ថែម​នូវ​បទពិសោធន៍ នៃ Arsenal ក្រុមហ៊ុន Huaweiបាន​ឌី​ស្សាញ​យ៉ាង​ពិសេស​នូវ​ theme ជាច្រើន​និង Arsenal menu។ផងដែរ Arsenal Edition P7 បាន​បញ្ចូល​នូវ​រូបភាព wallpaper Arsenalក៏ដូចជា​រូបភាព​អាគារ​Highbury ,ការ​ប្រារព្ធ​នៃ​ការ​ឈ្នះ 2014 FA Cupនិង លក្ខណៈពិសេស​ជាច្រើន​ទៀត។

 Huawei Ascend P7 បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ   5 អ៊ីង​មា​នក​ម្រឹត​ភ្លឺ​ច្បាស់​ជាមួយ resolutionកម្រិត 1920 x 1080ភិ​ច​ស៊ែ​ល អង្គ​ប្រតិបត្តិការ​ប្រភេទ Kirin 910T 1.8GHz Quad-Core processor អង្គ​ចងចាំ​RAMទំហំ 2GB និង  Mali 450 GPU។ ក្រៅពីនេះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​ភ្ជាប់​មក​ដោយ​អង្គ​ម៉េ​មូ​រី​ទំហំ 16GB ដែល​ជាប់​នៅក្នុង​ម៉ាស៊ីន​ស្រាប់  បូក​ជាមួយនិង​microSD card slot ដែល​អាច​បន្ថែម​រហូត​ដល់​ទំហំ​64GB និង 32GB microSD card។

 Huwei Ascend P7 Arsenal Edition បាន​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat និង​មាន  Emotion UIរបស់​ក្រុមហ៊ុន Huawei។ ចំណែកឯ​កាមេរ៉ា​វិញ​នៅ​ផ្នែក​ខាងក្រោយ​មាន​ទំហំ 13 មេ​ហ្កា​ភិ​ច​ស៊ែ​ល និង កាមេរ៉ា​មុខ​ទំហំ8 មេ​ហ្កា​ភិ​ច​ស៊ែ​ល៕

ប្រភព៖  Huawei