ព័ត៌មាន

ក្រុមហ៊ុន Lenovo បានប្រកាស់ពីម៉ូដែល S850 phone និង A8-50 tablet និងភាពជាដៃគូថ្មីជាមួយនិងក្រុមហ៊ុនForever 21

 imageimage

កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ក្រុមហ៊ុន Lenovo បានធ្វើការ​ប្រកាស់​បង្ហា​ញ​នូវ​ផលិត​ផលស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់ខ្លួន​គឺ​ម៉ូ​ដែល S850 និង ថេ​ប្ល៊េ​ត​ម៉ូ​ដែល A8-50 នៅក្នុង​ព្រឹត្តិការណ៍​ការប្រគុំ​តន្ត្រី​តូច​មួយ​នៅក្នុង​ផ្សារ SM Mall of Asia នៃ​ទីក្រុង  Pasay ​ ថ្ងៃទី 19 ខែកក្កដា​ឆ្នាំ 2014។ ស្របពេល​ជាមួយគ្នា​នោះដែរ​Lenovo ក៏បាន​ប្រកាស់​ពី​ទំនាក់ទំនង​ភាពជា​ដៃគូរ​ជាមួយនិង​ក្រុមហ៊ុន Forever 21 ផងដែរ។

ដោយសារតែ​ទូរស័ព្ទដៃ​បាន​ក្លាយជា​ផ្នែក​មួយ​យ៉ាងសំខាន់ និង បាន​បំរើ​នូវ​ផលប្រយោជន៍​ដល់​អ្នកប្រើប្រាស់ វា​គឺជា​រឿង​ជាស​មិន​រួច​ទេ​ថា ស្មា​ត​ហ្វូ​ន និង ថេ​ប្ល៊េ​ត​គឺជា​ឧបករណ៍​ដែល​បានបង្ហាញ​ពី​ភាពទាន់សម័យ​ផងដែរ។ ឧបករណ៍​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​Lenovo គឺ​ត្រូវបាន​រំពឹងទុក​ថា​វា​និ​ងផ្តល់ នូវ​ផលិតភាព និង ការទំនាក់ទំនង​ក្នុង​កត្តា​ជាច្រើន​ទៀត។

image

 Lenovo S850 គឺជា​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​ទំហំ 5 អ៊ីង ដែល​ដំណើរការ​នៅលើ​អង្គ​ប្រតិបត្តិការ​ប្រភេទ​Mediatek MT6582 1.3GHz quad-core processorជាមួយនិង​អង្គ​ចងចាំ​RAMទំហំ 1GB ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នោះទេ វា​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jelly Bean ដែល​អាច​ធ្វើការ upgrade ទៅកាន់ Android 4.4 KitKat OTA។ ចំណែកឯ​កាមេរ៉ា​វិញ ម៉ូ​ដែល​នេះ​បាន​បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​ទំហំ 13 មេ​ហ្កា​ភិ​ច​ស៊ែ​ល កាមេរ៉ា​មុខ​ទំហំ 5 មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង​មាន​ថាមពល​ថ្ម 2000mAh ។

image

សម្រាប់​ថេ​ប្ល៊េ​ត​ម៉ូ​ដែល Lenovo A8-50 វិ​ណ មាន​អេក្រង់​ទំហំ8 អ៊ីង​ដែល​ដំណើរការ​ដោយ​អង្គ​ប្រតិបត្តិការ​ប្រភេទ​Mediatek MT8382 1.3GHz quad-core processor ជាមួយនិង​អង្គ​ចងចាំ​RAMទំហំ 1GB និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jelly Bean ។ ក្នុង​ការថត​រូបភាព វីដេអូ​វិញ​វា​បាន​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​នៅ​ផ្នែក​ខាងក្រោយ​ទំហំ5 មេ​ហ្កា​ភិ​ច​ស៊ែ​ល កាមេរ៉ា​មុខ​ទំហំ 2 មេ​ហ្កា​ភិ​ច​ស៊ែ​ល ថាមពល​ថ្ម 4200 mAh ។

លក្ខណៈសម្បត្តិ​របស់ Lenovo S850៖

ប្រព័ន្ធប្រតិបត្តិការ

Android 4.2 Jelly Bean

អង្គប្រតិបត្តិការ

Mediatek MT6582 1.3GHz quad-core

អង្គចងចាំ

1GB RAM

អេក្រង់

5អ៊ីង/ 1280 x 720 / Capacitive Touchscreen

កាមេរ៉ា

ផ្នែកខាងក្រោយ 13មេហ្កាភិចស៊ែល

ផ្នែកខាងមុខ 5មេហ្កាភិចស៊ែល

ការភ្ជាប់

Wi-Fi 802.11 b/g/n, microUSB, Bluetooth 3.0

ទំហំផ្ទុកម៉េមូរី

16GB

ថាមពលថ្ម

2000mAh

វិមាត្រ

141 x 71 x 8.2មម

ទម្ងន់​

140ក្រាម

ពណ៌

ផ្កាឈូក, ស

 

 

លក្ខណៈសម្បត្តិ​របស់ Lenovo A8-50 tablet៖

ប្រព័ន្ធប្រតិបត្តិការ  

Android 4.2 Jelly Bean

អង្គប្រតិបត្តិការ

Mediatek MT8382 1.3GHz quad-core

អង្គចងចាំ

1GB RAM

អេក្រង់

8-អ៊ីង / 1280 x 800 / IPS LCD Capacitive Touchscreen

កាមេរ៉ា

ផ្នែកខាងក្រោយ  5 មេហ្កាភិចស៊ែល

ផ្នែកខាងមុខ 2 មេហ្កាភិចស៊ែល

ការភ្ជាប់

Wi-Fi 802.11 b/g/n, microUSB, Bluetooth 4.0

ទំហំផ្ទុកម៉េមូរី

8/16GB

​ 32GB microSD

ថាមពលថ្ម

4200mAh

វិមាត្រ

217 x 136 x 8.9មម

ទម្ងន់​

360ក្រាម

ពណ៌

ខ្មៅ ​,ស​, លឿង​,ក្រហម ​