ព័ត៌មាន

៨ ហេតុផលដែលអ្នកត្រូវតែតម្លើង​CyanogenMod នៅលើឧបករណ៍ Android របស់លោកអ្នក

CyanogenMod គឺជា ROM សម្រាប់ធ្វើការគ្រប់គ្រងទៅលើឧបករណ៍ Android របស់លោកអ្នក។ ពេលនេះយើងនឹងប្រាប់ពីហេតុផលថា ហេតុអ្វីបានជាអ្នកគួរតែតម្លើង CyanogenMod នៅលើស្មាតហ្វូន ឬតេប្លេតរបស់លោកអ្នក?

image

–       Up-to-date, Stock Android

CyanogenMod បានផ្តល់នូវ Version ដែលាមានលក្ខណៈ Up-to-date នៅលើ Android ។ លើសពីនេះទៀត វាបានភ្ជាប់មកជាមួយនូវកម្មវិធីជាច្រើន ហើយវាថែមទាំងជួយឲ្យម៉ាស៊ីនរបស់លោកអ្នកដើរលឿនទៀតផង។

ប្រសិនបើលោកអ្នកធ្វើការ Update នោះអ្នកនឹងទទួលបាននូវ OTA ដែលធ្វើឲ្យម៉ាស៊ីនដើរលឿនយ៉ាងរហ័ស។

 image

–       Privacy Guard

Privacy Guard អនុញ្ញាត្តិឲ្យលោកអ្នកធ្វើការគ្រប់គ្រងទៅលើ Permission របស់កម្មវិធីដែលលោកអ្នកបានតម្លើងដូចជាកំនត់នូវការបង្ហាញ Notification ឬ Block កម្មវិធីណាមួយជាដើម។ សូមចូលទៅកាន់ Settings > Privacy > Privacy Guard

 image

–       Super User

Super User Screen សម្រាប់បង្ហាញថា វាបានច្របាច់បញ្ជូលលក្ខណៈរបស់ Root ។ មុខងាររបស់វានឹងធ្វើការអនុញ្ញាត្តិឲ្យធ្វើការ Root ឬ Boot ម៉ាស៊ីនទាំងមូលតែម្តង។

 image

–       Themes

នៅលើបន្ទះ Themes វាក៏បានអនុញាត្តិឲ្យលោកអ្នកធ្វើការតម្លើងនូវ Theme Packs, Styles, Icons, Fonts, Sound Packs និង animation Boot ដែលរៀបចំនៅលើឧបករណ៍របស់លោកអ្នកផងដែរ។ Cayanogen Theme Showcase នឹងអនុញ្ញាត្តិឲ្យលោកអ្នកធ្វើការ Browse និងដោនឡូត Themes បានយ៉ាងងាយស្រួល។

 image

–       Interface Tweaks

Interface Setting អាចឲ្យលោកអ្នកធ្វើការ Tweak ទៅលើ Status Bar, Quick Settings Panel, Notification Drawer និង Navigation Bar ថែមទៀតផង។

លើសពីនេះទៅទៀត នៅលើ Status Bar លោកអ្នកអាចធ្វើការកំណត់ពន្លឺ Toggle បានថែមទៀតផង។

 image

–       Equalizer

កម្មវិធី DSP Manager ក៏បានផ្តល់មកនូវ System-Wide Equalizer Control ដែលលោកអ្នកអាចធ្វើការកំណត់សំឡេងចេញពីឧបករណ៍របស់លោកអ្នកដូចជាបាស់បុក និងធ្វើការ Preset ទៅលើឧបករណ៍សំឡេងរបស់លោកអ្នកបានផងដែរ។

 image

–       Button Options

លោកអ្នកអាចធ្វើការគ្រប់គ្រងទៅលើ Keyboard Cursor Control របស់លោកអ្នក Volume Keys និង អ្វីជាច្រើនយ៉ាងទៀត។

 image

–       Profiles

CyanogenMode បានផ្តល់នូវ Profiles ជាច្រើនសម្រាប់លោកអ្នកជ្រើសរើសសូមចូលទៅកាន់ Setting > Profiles ហើយរើសយក Profile ណាមួយដែលលោកអ្នកពេញចិត្ត។

image