ព័ត៌មាន

ការបញ្ចុះតម្លៃនៃ Moto Xបានត្រលប់មកម្តងទៀតហើយ

 image

កាលពីសប្តាហ៍មុន​ក្រុមហ៊ុន Motorola បានធ្វើការ​បញ្ចុះតម្លៃ​ទៅលើ​ស្មា​ត​ហ្វូ​ន​របស់ខ្លួនម៉ូ​ដែល  Moto X  ​ហើយ​ការ​បញ្ចុះតម្លៃ​នេះ​គឺមាន​សពុល​ភាព​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ។ហើយថ្មីៗនេះដែរ ការបញ្ចុះ​តម្លៃ​នេះ​ទៀតសោត​ក៏ត្រូវ​បានធ្វើ​ឡើង​ម្តងទៀត​ចំពោះ​ម៉ូ​ដែល​Moto X នេះ។

ការបញ្ចុះ​តម្លៃ​ទៅលើ​ម៉ូ​ដែល​Moto X នេះ​គឺ​ក្រោម​ឈ្មោះថា “Motorola Back to School promotion”ហើយ​តម្លៃ​ដែល​ត្រូវបាន​បញ្ចុះ​នោះ​គឺ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ ដោយ​ម៉ូ​ដែល​16GB បញ្ចុះ​មក​ត្រឹម $299 , ម៉ូ​ដែល 32GB មានតម្លៃ $324  និង ម៉ូ​ដែល 64GB បញ្ចុះតម្លៃ​មក​ត្រឹម$374។

ដូចដែល​យើង​បានដឹងហើយថា Motorola Moto X ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង​ដោយ​បំពាក់​មក​ដោយ​អេក្រង់​ទំហំ 4.7 អ៊ីង​ប្រភេទ HD display ដែលមាន​resolution កម្រិត 1280 x 720 ភិ​ច​ស៊ែ​ល អង្គ​ប្រតិបត្តិការ​ប្រភេទ dual core Qualcomm Snapdragon processor, បូក​ជាមួយនិង Adreno 320 GPU និង​អង្គ​ចងចាំ 2GB នៃ RAM។

លក្ខណៈសម្បត្តិ​ផ្សេងទៀត​នៃ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​រួមមាន​កាមេរ៉ា​មុខក្រោយ ដោយ​កាមេរ៉ា​មុខ​មាន​ទំហំ 2 មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​វីដេអូ​ខ​ល កាមេរ៉ា​ក្រោយ​មាន​ទំហំ 10 មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​ថតរូប​ភាព និង វីដេអូ ហើយ​វា​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រភេទ Android 4.4 Kit Kat៕

ប្រភព៖  Motorola / G+