ព័ត៌មាន

Nokia Lumia 530 បានប្រកាស់ជាផ្លូវការ (មានវីដេអូ)

image 

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Nokia Lumia 530 ដែលជា​ផលិតផល​របស់​ក្រុមហ៊ុន​Microsoft ត្រូវបាន​ប្រកាស់​ជា​ផ្លូវការ។ ហើយ​ម៉ូ​ដែល​នេះ​មាន​ពីរ​ប្រភេទ​គឺ​ប្រភេទស៊ីម​មួយ និង ប្រភេទស៊ីម​ពីរ។

  Nokia Lumia 530 គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ  Windows Phone 8.1 ​​បំពាក់​ដោយ​អង្គ​ប្រតិបត្តិការ​ប្រភេទ quad core 1.2GHz Qualcomm Snapdragon 200 processor និង​អង្គ​ចងចាំ​បណ្តោះអាសន្ន​ទំហំ 512MB នៃ RAM។ 

មិន​ត្រឹមតែ​ប៉ុណ្ណោះ​នោះទេ  Lumia 530 បាន​ភ្ជាប់​មក​ដោយ​អេក្រង់​ទំហំ​ធំ​ល្មម 4 អ៊ីង​ប្រភេទ FWVGA LCD display ជាមួយនិង resolution កម្រិត 854 x 480 ភិ​ច​ស៊ែ​ល និង  16:9 aspect ratio។

image

ជាមួយគ្នា​ផងដែរ​Lumia 530 មាន​អង្គ​ម៉េ​មូ​រី​កាត​ស្រាប់​នៅក្នុង​ម៉ាស៊ីន​ទំហំ​4GB និង​អាច​បន្ថែម​បាន​រហូតដល់​ទំហំ 128GB តាមរយះ​រន្ធ microSD card។ បន្ថែម​ទៅទៀត​នោះ​វា​ក៏បានផ្តល់​នូវ​ទំហំ​15GB នៃ​ទំហំ​នៃ​កា​ផ្ទុក​នៅលើ​ប្រព័ន្ធ cloud។ ចំណែកឯ​កាមេរ៉ា​មាន​ទំហំ 5 មេ​ហ្កា​ភិ​ច​ស៊ែ​ល។

ស្រប់ពេល​នៃ​ការប្រកាស់​ម៉ូ​ដែល Lumia 530 ផងដែរ​ក្រុមហ៊ុន​Microsoft បានធ្វើការ​ប្រកាស់​នូវ​ឧបករណ៍​ថ្មី​មួយចំនួនទៀត​សម្រាប់​ម៉ូ​ដែល Lumiaនេះ។ Nokia Lumia 530 និង​ត្រូវបាន​ដាក់លក់​ជា​សកល​នៅក្នុង​ខែសីហា​នេះ ក្នុងតម្លៃ​សមរម្យ​តែប៉ុណ្ណោះ​ជាមួយនិង​ជម្រើស​ពណ៌​ច្រើន​ជម្រើស​ដូចជា​បៃតង ទឹកក្រូច ស និង ប្រផេះ៕

image

ប្រភព៖  Nokia