ព័ត៌មាន

ក្រុមហ៊ុន Samsung បានដាក់​បង្ហាញ Galaxy tablet mid TabQ ក្នុងប្រទេស​ចិន

ជំនាន់​កណ្តា​ក​ថេ​ប្ល៊េ​ត​ដែលមាន​ទំហំ​អេក្រង់ 7អ៊ីង​និង​ត្រូវបាន​ចែកចាយ​ទៅកាន់​ទីផ្សារ​ក្នុងប្រទេស​ចិន​តាមរយះ​ការី​ចំនួន​ពីរ​គឺ China Mobile និង China Unicom។

TabQ Galaxy គឺ​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 7អ៊ីង​ប្រភេទ TFT screen ដែលមាន​resolution កម្រិត 720 x 1280 ភិ​ច​ស៊ែ​ល និង មាន​អង្គ​ប្រតិបត្តិការ​ប្រភេទ​quad core processorsតែ​មិន​បានដឹង​ពី​ក្រុមហ៊ុន​ផលិត។ ហើយ​ក្រុមហ៊ុន Samsung មិនទាន់បាន​ផ្តល់នូវ​ពត៌មាន​ទាក់ទង​និង​អង្គ​ចងចាំ RAM នៅឡើយ​ទេ។

ឧបករណ៍​នេះ​បាន​ភ្ជាប់​មកជា​មួយ​កាមេរ៉ា​ក្រោយ​ទំហំ 8MP កាមេរ៉ា​មុខ​ទំហំ 2MP   microSD card slot ដែល​អាចដាក់​បាន​ទំហំ​រហូតដល់ 64GB និង​មាន​ថាមពល​ថ្ម 3,200 mAh ។ បន្ថែម​ទៅទៀត​នោះ Galaxy TabQ ត្រូវបាន​ភ្ជាប់​មក​ដោយ​ប្រព័ន្ធ Wi-Fi 802.11 a / b / g / n, Bluetooth 4.0, GPS, GLONASS និង 4G LTE។

ខាងក្រោម​នេះ​គឺជា​រូបភាព​ផ្លូវការ​នៃ Galaxy TabQ  ដែល​បង្ហាញ​ក្នុងប្រទេស​ចិន៖

image

image

image
image

image