ព័ត៌មាន

Meizu MX4 និងបង្ហាញខ្លួននាពេលឆាប់ៗនេះ​

image

 នាពេល​កន្លងទៅថ្មីៗនេះ​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​ជាច្រើន​ត្រូវបាន​បង្ហាញខ្លួន។ដូចជា​ក្រុមហ៊ុន Samsung បានដាក់​ចេញ​នូវ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ម៉ូ​ដែល Galaxy S5, ចំណែកឯ​ក្រុមហ៊ុន HTC បានដាក់​បង្ហាញ​នូវ​ម៉ូ​ដែល  One M8ដែរ។ ចំណែកឯ​ពេលនេះ​ដែរ​ក្រុមហ៊ុន Xiaomi ក៏បាន​ធ្វើការ​ប្រកាស់​ពី​ស្មា​ត​ហ្វូ​ន​របស់គេ​មួយ​ដែរ​គឺ​ម៉ូ​ដែល  MX4 ដែល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និង​ត្រូវបាន​ចរាចរណ៍​លក់​នៅលើ​ទីផ្សារ​នៅពេល​ដ៏​ឆាប់​ខាងមុខនេះ។

ទូរ​ស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Meizu MX4 នេះ​ត្រូវបាន​លេចលឺ​ពត៌មាន​មួយចំនួន​ទៅហើយ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន។ ហើយ​នាពេលនេះ​មាន​ពត៌មាន​ថ្មី​មួយ​បានអោយដឹងថា​ក្រុមហ៊ុន Meizu ប្រហែលជា​និង​ធ្វើ​ការដាក់​បង្ហាញ​នូវ​ម៉ូ​ដែល  Meizu MX 4 នៅ​ថ្ងៃទី2 ខែសីហា​ពីរ​បី​ថ្ងៃមុន​ព្រឹត្តិការណ៍​IFA 2014 ដែល​និង​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​Berlin។

ទូរ​ស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​និង​មកដល់​ក្នុងពេលឆាប់ៗនេះ​ម៉ូ​ដែល Meizu MX4 ត្រូវបាន​គេ​និយាយ​អោយដឹងថា​និង​ត្រូវបាន​ភ្ជាប់​មក​ជាមួយនិង​លក្ខណៈសម្បត្តិទំនើបៗ ដែល​លក្ខណៈសម្បត្តិ​ទាំងនោះ​រួមមាន អង្គ​ប្រតិ​ប​តិ្ត​ការ​ជំនាន់​ចុងក្រោយ​បំផុត​របស់ Samsung Exynos processor អង្គ​ចងចាំ​ទំហំ 3GB នៃ RAM និង LTE connectivity។ មិនមាន​ពត៌មាន​ណាមួយ​បានបញ្ជាក់​ពី​ទំហំ​នៃ​អេក្រង់​នោះទេ ប៉ុន្តែ​វា​ប្រហែល​ជាមាន​resolutionកម្រិត 2560 x 1440 ភិ​ច​ស៊ែ​ល និង ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ Android 4.4 KitKat ជាមួយ Meizu’s Flyme UI ។ ជាមួយគ្នានេះដែរ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​កាមេរ៉ា​ទំហំ 20MP នៅ​ផ្នែក​ខាងក្រោយ​សម្រាប់​ចាប់យក​រូបភាព​និង​វីដេអូ៕

ប្រភព៖  GizChina