ថ្មីៗនេះដែរក្រុមហ៊ុន Huawei ត្រូវបានគេនិយាយថាគឺកំពុងធ្វើការទៅលើការផលិតនៃផលិតផលស្មាតហ្វូនមួយចំនួនដែលផលិតផលទាំងនោះនិងត្រូវបានដាក់បង្ហាញនៅក្នុងពេលឆាប់ៗនេះ។ ហើយមិនជាយូរប៉ុន្មាននោះទេដែលក្រុមហ៊ុន Chinese OEM បានធ្វើការប្រកាស់ពីស្មាតហ្វូនម៉ូដែលថ្មីរបស់ពួកគេគឺម៉ូដែលAscend P7។
យោងតាមពាក្យចចាមអារ៉ាមថ្មីមួយបានអោយដឹងថា ក្រុមហ៊ុន Huawei គឺកំពុងធ្វើការទៅលើការផលិតនៃឧបករណ៍ស្មាតហ្វូនរបស់ខ្លួនដែលមានឈ្មោះថា Huawei Ascend Mate 3 ដែលឧបករណ៍នេះនិងត្រូវបានប្រកាស់នៅក្នុងខែកញ្ញាខាងមុខនេះ។
វាពិតជាដំណឹងដ៏គួរអោយចាប់អារម្មណ៍មួយមែនទែនដែលក្រុមហ៊ុន Huawei គ្រោងនិងដាក់បង្ហាញនូវស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួននៅក្នងខែកញ្ញាខាងមុខនេះដែលជាពេលមួយស្របគ្នាជាមួយនិងស្មាតហ្វូនរបស់ក្រុមហ៊ុនដ៏ទៃទៀតក៏មានគ្រោងនិងធ្វើការដាក់បង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដែរ ដូចជាក្រុមហ៊ុន Samsung ត្រូវបានគេនិយាយថាខ្លួននិងធ្វើការដាក់បង្ហាញស្មាតហ្វូនរបស់ខ្លួនម៉ូដែលGalaxy Note 4 ក្នុងខែកញ្ញាដែរ ដែលវាពិតជាការប្រកួតប្រជែងមួយសម្រាប់ម៉ូដែល Ascend Mate 3 ក៏ដូចជាម៉ូដែលiPhone 6 និង Xperia Z3។
ពត៌មានលម្អិតអំពីអ្វីដែលបានភ្ជាប់មកជាមួយនិងស្មាតហ្វូនមួយនេះ គឺមិនបានផ្តល់នៅឡើយនោះទេប៉ុន្តែមានពត៌មានមួយចំនួនបានអោយដឹងថាវានិងបានភ្ជាប់មកជាមួយនិងអេក្រង់ទំហំ 6 អ៊ីងនិង Resolutionកម្រិត 1080p រឺ resolution កម្រិត 2560 x 1440 ភិចស៊ែលគឺមិនច្បាស់នោះទេ។
ចំពោះពត៌មានបន្ថែមនិងលម្អិតពីស្មាតហ្វូនម៉ូដែលថ្មី យើងរង់ចាំមើលទាំងអស់គ្នាភ្លាមនៅពេលដែលស្មាតហ្វូនមួយនេះត្រូវបានគេដាក់បងា្ហញជាផ្លូវការ៕
ប្រភព៖ Ubergizmo