ព័ត៌មាន

LG G Vista និងមានអេក្រង់ទំហំ5.7អ៊ីង?​

image

កាលពី​ចុង​សប្តាហ៍​កន្លងទៅ អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ដែល​បានធ្វើ​ការតាមដាន​ទៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​មិនទាន់​បានបង្ហាញ​ខ្លូន​ម៉ូ​ដែល  LG G Vista  បានបង្ហាញ​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ថា​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ​និង​ធ្វើដំណើរ​ទៅកាន់​AT&Tដែរ។

កាលពីពេល​ម្សិលមិញ​នេះដែរ មានការ​បែកធ្លាយ​នូវ​ពត៌មាន​លម្អិត​មួយចំនួន​បានបង្ហាញ​អោយដឹងពី​LG G Vista ដែល​វា​ត្រូវបាន​គេ​និយាយថា​និង​ដាក់បញ្ចូល​ទៅកាន់ AT&T និង Verizon នៅក្នុង​សហរដ្ឋអាមេរិក​ក្នុងពេលឆាប់ៗនេះ។

យោងតាម​បណ្តាញ PocketNow ដែល​បានទទួល​នូវ​រូបភាព​មួយ​ដែល​រូបភាព​នោះបាន​បង្ហាញ​ពី​លក្ខណៈសម្បត្តិ​នៃ​ឧបករណ៍​នេះ​​ ហើយ​ក៏បាន​អោយដឹង​ទៀត​ដែរ​ថា​ក្រុមហ៊ុន Verizon និង​ដាក់​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​នៅ​ថ្ងៃទី 31 ខែកក្កដា​នេះ។

រូបភាព​ដដែល​បានអោយដឹង​ទៀត​ដែរ​ថា LG G Vista និង​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ដែលមាន​ទំហំ 5.7 អ៊ីង​ដែលជា​ប្រភេទ​qHD ជាមួយនិង resolution កម្រិត(960 by 540 ភិ​ច​ស៊ែ​ល)ដែល​ពត៌មាន​ពីមុន​បានអោយដឹងថា​មាន​កម្រិត​720pនៃ resolution។បន្ថែម​ទៅទៀត​នោះ​វា​បាន​ភ្ជាប់​ដោយ​អង្គ​ប្រតិបត្តិការ​ទំហំ 1.2GHzប្រភេទ quad-core processor ដោយ​ពាក្យ​ចចាមអារ៉ាម​ពី​ពេល​កន្លង​ទៅបាន​អះអាងថា​មាន​ជា​ប្រភេទ Snapdragon 400 ។ ចំ​ណែ​ឯ​ថាមពល​ថ្ម​វិញ​មាន​អនុភាព 3,200 mAh battery ដែល​អាច​ធានាបាន​ថា​ឧបករណ៍​មួយ​នេះ​អាច​ផ្ទុក​បាន​ថាមពល​ថ្ម​ពេញលេញ។ ដោយឡែក​វា​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4 KitKat ។

ចំពោះ​លក្ខណៈសម្បត្តិ​ដ៏ទៃទៀត​គឺ​មិនបាន​បង្ហាញ​នៅក្នុង​រូបភាព​នោះទេ៕

ប្រភព៖ PocketNow