ថ្មីៗនេះដែរក្រុមហ៊ុនLGបានធ្វើការប្រកាស់ពីការ update version នៃផលិតផលស្មាតហ្វូន LG G3 របស់ពួកគេនៅក្នុងប្រទេសកូរ៉េខាងត្បូងគឺម៉ូដែល LG G3 Cat 6 ។ ហើយនាពេលនេះដែរក៏មានពត៌មានលម្អិតមួយចំនួនទាក់ទាងទៅនិង international version នៃស្មាតហ្វូនម៉ូដែល LG G3 Prime។
យោងតាមប្រភពពត៌មានមួយបានអោយដឹងថា LG G3 Prime និងធ្វើការបង្ហាញខ្លួននៅក្នុងប្រទេសអង់គ្លេសក្នុងចុងខែកញ្ញានេះ ហើយស្មាតហ្វូនមួយនេះត្រូវបានគេរំពឹងទុកថានិងត្រូវបានដាក់បង្ហាញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ IFA 2014 ក្នុងខែកញ្ញាខាងមុខនេះ។
LG G3 Prime និងភ្ជាប់មកជាមួយនិងលក្ខណៈសម្បត្តិស្រដៀងទៅនិងម៉ូដែលLG G3 Cat 6 ដែរ ដែលវាបានភ្ជាប់ដោយអង្គប្រតិបត្តិការប្រភេទ quad core Qualcomm Snapdragon 805 processor ដែលមានល្បឿន2.7GHz និងអង្គចងចាំRAMទំហំ 3GB ។
ការ updateថ្មីនៃម៉ូដែល LG G3 Prime នេះនិងបំពាក់មកជាមួយនិងអេក្រង់ទំហំ 5.5 អ៊ីងប្រភេទ Quad HD displayដូចទៅនិងម៉ូដែល G3ដែរ ដែលមាន Resolutionកម្រិត 2560 x 1440 ភិចស៊ែល។ ផងដែរស្មាតហ្វូនមួយនេះក៏បានភ្ជាប់មកជាមួយនិងកាមេរ៉ាដូចទៅនិងម៉ូដែលមុនដែរ ដោយកាមេរ៉ាមុខមានទំហំ 2.1 មេហ្កាភិចស៊ែលសម្រាប់វីដេអូខល និង កាមេរ៉ាក្រោយមានទំហំ 13 មេហ្កាភិចស៊ែល។ រីឯប្រព័ន្ធដំណើរការគឺដំណើរការនៅលើ Android 4.4 KitKat៕
ប្រភព៖ geeky-gadgets