ព័ត៌មាន

Facebook និងលប់ចេញ Messaging Fចេញពីកម្មវិធីក្នុងទូរស័ព្ទ

image 

ថ្មីៗនេះដែរ​ក្រុមហ៊ុន Facebook បានធ្វើការ​ប្រកាស់​បង្ហា​ញ​នូវ​កម្មវិធី​ថ្មី​មួយ​របស់ខ្លួន​ដែលមាន​ឈ្មោះថា  Facebook Messenger  app ដែល​វា​ជា​កម្មវិធី​មួយ​ដាច់ចេញដោយឡែក​ពី​Facebook និង​ត្រូវ​វ​បាន​រចនា​ឡើង​សម្រាប់​ក្នុង​ការលេង​សារ។ ហើយ​កម្មវិធី​នេះ​និង​ត្រូវបាន​ដាក់អោយ​ប្រើប្រាស់​ក្នុងពេលឆាប់ៗនេះ។

បន្ទាប់ពី​ការប្រកាស់​នូវ​កម្មវិធី​ប្រភេទ​ថ្មី​របស់ខ្លួន​រួចមក ក្រុមហ៊ុន Facebook ទំនងជា​និង​ធ្វើការ​លប់ចេញ​នូវ កន្លែង​លេង​សារ(messaging)ចេញពី​កម្មវិធី Facebook នៅលើ​ទូរស័ព្ទដៃ ដោយ​ជំនួស​នូវ​កម្មវិធី​ថ្មី​នេះ(Facebook Messenger app)។

ក្រុមហ៊ុន Facebook ថ្មីៗនេះ​ក៏បាន​ដាក់​បង្ហោះ​ចេញ​នូវ email ទៅដល់​អ្នកប្រើប្រាស់​កម្ម​វិធី Facebook appដើម្បីអោយ​ពួកគេ​ដឹង​ពី​បម្លាស់​ផ្តូ​រ​នេះ។ ហើយ​ខាងក្រោម​នេះ​គឺ email ខ្លះ​ដែល​ត្រូវបាន​សម្រួល​របស់​ក្រុមហ៊ុន Facebook បានធ្វើ​ប្រកាស់​អោយ​អ្នក​អតិថិជន​របស់ខ្លួន​ដឹង៖

យើង​ចង់​ជម្រាប់​អោយ​អ្នក​ដឹងថា messages គឺ​ត្រូវបាន​លប់​ចេញពី Facebook appដើម្បី​ជំនួស​នូវ​ការប្រើប្រាស់​នូវ Messenger appថ្មី​របស់​យើង​វិញ។ ហើយ​កម្មវិធី​ដែល​ឥតគិតថ្លៃ​នេះ​គឺមាន​ល្បឿន​លឿន​ជាង និង អាច​ប្រើប្រាស់​បាន​ច្រើន​មុខងារ​ជាង។កម្មវិធី Messengerផងដែរ​បាន​រូ​ម​បញ្ចូល​នូវ​លក្ខណៈ​ថ្មី​ជាច្រើន​ក្នុងការ​ផ្ញើរ​រូបភាព និង វីដេអូ , ការ​ខ​ល​ជា​សម្លេង, stickers, អាចធ្វើ​ការសន្ទនា​បានជា​ក្រុម(group conversations)និង មុខងារ​ជាច្រើន​ទៀត……………….

កម្មវិធី​ថ្មី​នេះ​និង​ធ្វើអោយ​អ្នកប្រើប្រាស់​មានការ​ចាប់​អារម្មណ៍ និង បទពិសោធន៍​ថ្មី​ក្នុងការ​ប្រតិបត្តិ​វា៕

ប្រភព៖  TUAW