បន្ទាប់ពីមានពត៌មានលេចធ្លាយពីស្មាតហ្វូនម៉ូដែល Huawei Ascend Mate 3 នោះមក ហើយរឿងចុងក្រោយដែលយើងបានដឹងនោះគឺស្មាតហ្វូនមួយនេះនិងត្រូវបានដាក់បង្ហាញនៅក្នុងខែកញ្ញាខាងមុខនេះ។ នាពេលនេះដែរក៏មានពត៌មានមិនជាក់មួយបង្ហើបអោយដឹងទៀតដែរអំពីលក្ខណៈសម្បត្តិរបស់វា។
ថ្មីនេះដែរ Huawei Ascend Mate 3 ត្រូវបានបង្ហាញក្នុងគំរូជា AnTuTu ជាមួយនិងលេខម៉ូដែល Huawei MT7-TL00 ហើយវាទំនងជានិងបំពាក់ដោយអេក្រង់ទំហំ 6.1 អ៊ីង។
អេក្រង់ដែលមានទំហំ 6.1 អ៊ីងដែលត្រូវបានបំពាក់នៅលើម៉ូដែល Ascend Mate 3 នេះគឺត្រូវបានគេនិយាយថាវាជាប្រភេទfull HD និងមាន resolution ក្នុងកម្រិត 1920 x 1080 ភិចស៊ែល មិនត្រឹមតែប៉ុណ្ណោះនោះទេវាក៏ប្រហែលជាភ្ជាប់មកជាមួយនិងអង្គប្រតិបត្តិកាជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុនHuawei គឺ HiSilicon Kirin 920 ហើយ ឧបករណ៍នេះផងដែរក៏មានក្រាហ្វិកប្រភេទ ARM Matli-T624 MP4 ទៀតផង។
ចំពោះលក្ខណៈសម្បតិ្តផ្សេងទៀតដែលត្រូវបានភ្ជាប់មកជាមួយនិងស្មាតហ្វូនម៉ូដែល Huawei Ascend Mate 3 នេះរួមមានអង្គចងចាំRAMទំហំ 2GB រឺ 3GB និងកាមេរ៉ាមុខក្រោយ។
កាមេរ៉ាមុខត្រូវបានគេនិយាយដែរថាវាមានទំហំ 5 មេហ្កាភិចស៊ែល កាមេរ៉ាក្រោយមានទំហំ 13 មេហ្កាភិចស៊ែលនិងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKat៕
ប្រភព៖ Gforgames