ព័ត៌មាន

វិធីសាស្រ្តក្នុងការស្វែងរក Unknown Devices នៅលើ Device Manager

ជាការពិតណាស់ Unknown Devices តែងតែបង្ហាញខ្លួននៅលើ Windows Device Manager ប្រសិនបើ Windows មិនអាចស្គាល់ពី Hardware នេះឬ Driver របស់វា។

 image

ភាគច្រើ Windows អាចធ្វើការកំណត់ Devices ណាមួយបានហើយនឹងដោនឡូត Drivers មកដោយស្វ័យប្រវត្តិ។ ប្រសិនបើការ Download បានជោគជ័យអ្នកអាចប្រើប្រាស់វិធីសាស្រ្តមួយចំនួនដូចខាងក្រោម។

ទីតាំងរបស់ Unknown Files

ជាទូទៅនៅលើប្រព័ន្ធប្រតិបត្តិការ Windows 8 ឬ 8.1 លោកអ្នកអាចចុច Windows Key + X ហើយជ្រើសយក Device Manager ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 7 សូមលោកអ្នកចុច Windows Key + R នឹងវាយពាក្យថា devmgmt.msc នៅក្នុងប្រអប់ Run Dialog ហើយចុច Enter។

 image

បន្ទាប់មក នៅខាងក្រោម Other Devices វានឹងបង្ហាញពី Devices ណាដែលវាមិនស្គាល់ជាមួយនឹងសញ្ញាឧទានពណ៌លឿង។

 image

ការស្វែងរក Unknown Device Hardware IDs

ដើម្បីធ្វើការកំណត់នូវ Device មួយឲ្យស្គាល់ ID របស់វាសូមចុច Right-Click នៅលើ Unknown Devices នេះរួចរើសយក Properties ដើម្បីបង្ហាញពត៌មាន។

 image

បន្ទាប់មក Windows នឹងធ្វើការបង្ហាញថា វា Error Code ទី ២៨។

 image

ចុចនៅលើបន្ទះ Details ចុចនៅលើ Property Box នឹងរើសយក Hardware Ids នៅក្នុង Lists ។

 image

ពេលនេះលោកអ្នកនឹងឈើញនូវ Hardware ID ដែលសម្រាប់ដោនឡូត Drivers របស់លោកអ្នកបានហើយ។

 image

បន្ទាប់មក វានឹងលោតចូលទៅក្នុង Search Engine ហើយលោកអ្នកអាចធ្វើការ Download និងតម្លើងវាបានហើយ។

 image

ការតម្លើង Driver

ម្យ៉ាងវិញទៀត លោកអ្នកមិនចាំបាច់ចូលទៅច្រើនដំនាក់កាលនោះទេ លោកអ្នកគ្រាន់តែចូលទៅកាន់ Device Manager ហើយចុច “Browse my Computer for Driver software” ពេលនោះវានឹងធ្វើការជ្រើសរើស និងតម្លើង Driver ដោយស្វ័យប្រវត្តិ។

 image

ការដាក់ឲ្យ Automatic Identify Devices និង​ Install Drivers

សូមធ្វើការបើក Control Panel បន្ទាប់មកចុចនៅលើ View Device and Printers ដែលនៅខាងក្រោម Hardware and Sound ។ ចុច Right-Click នឹងជ្រើសរើស Device Installation Settings។

 image

បន្ទាប់មក Windows Update នឹងធ្វើការបង្ហាញនូវផ្ទាំង Device មួយសម្រាប់លោកអ្នកជ្រើសរើស។

 image

ប្រសិនបើលោកអ្នកមានបញ្ហាសូមធ្វើសារឡើងវិញ ព្រោះពេលខ្លះវាអាចមានបញ្ហាអ៊ីនធឺណែតផងដែរ។