ព័ត៌មាន

វត្តមានថ្មីរបស់ KDDI HTC J Butterfly ក្នុងប្រទេសជប៉ុន

កាលពីពេលថ្មីៗនេះ​ក្រុមហ៊ុន​លក់​ទូរស័ព្ទ KDDI ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ជប៉ុន​បានធ្វើការ​ប្រកាស់​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​មួយ​ដែលមាន​ឈ្មោះថា HTC J Butterfly ដែល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​គឺជា​ជំនាន់​របស់ HTC One M8 ប៉ុន្តែ​វា​មាន​លក្ខណៈសម្បត្តិ​ខុសគ្នា​បន្តិចបន្តួច។

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល HTC J Butterfly ត្រូវបាន​ឌី​ស្សាញ​ឡើង​ដោយ​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 5 អ៊ីង​កម្រិត full HD និង resolution 1920 x 1080 ភិ​ច​ស៊ែ​ល។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​បាន​ភ្ជា​មកជា​មួយអង្គ​ប្រតិបត្តិការ​ប្រភេទ quad core Snapdragon 801 processor ដែលមាន​ល្បឿន  2.5GHz និង​មាន​ទំហំ 2GB នៃ RAM។

លក្ខណៈ​ផ្សេងទៀត​ដែល​បាន​ភ្ជាប់​នៅលើ​ម៉ូ​ដែល​នេះ HTC J Butterfly រួមមាន​ម៉េ​មូ​រី​ដែលមាន​ស្រាប់​ក្នុង​ម៉ាស៊ីន​ទំហំ 32GB រន្ធ microSD card សម្រាប់​ពង្រីក​ទំហំ​បន្ថែម។ ហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ក៏មាន​កាមេរ៉ា​មុខក្រោយ​ដែរ។

នៅ​ផ្នែក​ខាងមុខ​មាន​កាមេរ៉ា​ទំហំ 5 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដូច​ទៅ​និង​កាមេរ៉ា​ដែលមាន​នៅលើ​ម៉ូ​ដែល HTC One M8 ដែរ និង​កាមេរ៉ា​មាន​ទំហំ 13 មេ​ហ្កា​ភិ​ច​ស៊ែ​ល។

លក្ខណៈ​ផ្សេងទៀត​ដែល​ម៉ូ​ដែល HTC J Butterfly ខុសប្លែក​ពី​ម៉ូ​ដែល​ពី​ម៉ូ​ដែល HTC One M8 គឺថា​ស្មា​ត​ហ្វូ​ន​មួយ​នេះ​គឺអាច​ធន់​និង​ជម្រៅ​ទឹក និង មាន​បច្ចេកវិទ្យា​LTE-Aលឿន​ជាង។

ក្រុមហ៊ុន KKDI និង​ដាក់​បង្ហាញ​នូវ​ម៉ូ​ដែល HTC J Butterfly នេះ​នៅលើ​បណ្តាញ network របស់​ពួកគេ​នៅក្នុង​ខែ​នេះ។ ហើយ​ឧបករណ៍​នេះ​មាន​ជម្រើស​ពណ៌​ពីរ​ពណ៌​ដូចជា ក្រហម និង ខៀវ៕

image

ប្រភព៖  KDDI (Translated),  GSM Arena