ព័ត៌មាន

ងាយស្រួល​ក្នុងការ​វាយ​អក្សរ​នៅលើ iPhone ជាមួយនិង Typo 2

អ្នក​ប្រហែលជា​ចងចាំ​ហើយពី​ឧបករណ៍​ក្តារ​ចុច keyboard ម៉ូ​ដែល Typo សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី  iPhone មាន​ឈ្មោះថា Typo 2 ដែល​ឧបករណ៍​នេះ​អនុ​ញ្ញា​ត្តិ​អោយ​អ្នកប្រើប្រាស់​ទូរស័ព្ទ iPhone វាយ​អក្សរ​ដែលជា​ប្រភេទ physical keys ជំនួស​អោយ​តួរ​អក្សរ​ដែលមាន​ស្រាប់​នៅលើ​អេក្រង់​របស់​ទូរស័ព្ទ។

ជំនាន់​ដំបូង​នៃ​ក្តារ​ចុច​ប្រភេទ Typo គឺ​ត្រូវបាន​ឌី​ស្សាញ​ឡើង​គឺមាន​រូបរាង​ដូច​ទៅ​និង​បន្ទះក្តារ​ចុច(keyboard)នៅលើ​ទូរស័ព្ទ​ជំនាន់ BlackBerry ដែរ។

ការ​ឌី​ស្សាញ​ថ្មី​នេះ​ផងដែរ​វា​បាន​បន្ថែម​នូវ​លក្ខណៈ​ថ្មី​មួយចំនួន ដែល​លក្ខណៈ​ថ្មី​ទាំងនោះ​មានដូចជា  smart typing, backlit keyboard, lock key, ផងដែរ​ក៏ដូចជា​ការបង្ហាញ​ពី​ថាមពល​ថ្មរ ដើម្បីអោយ​អ្នកប្រើប្រាស់​ដឹងថា​ថាមពល​ថ្ម​ខ្សោយ។ ចាប់ពីពេលនេះ​ដែរ​ម៉ូ​ដែល  Typo 2 គឺ​ត្រូវបាន​ដាក់អោយ​មានការ​កា​ម្ម៉​ង់​ទុក​មុន ហើយ វា​អាច​ប្រើ​បាន​ជាមួយនិង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល iPhone 5 និង iPhone 5s។ ចំណែកឯ​តម្លៃ​វិញ វា​គឺ​ត្រូវបាន​គេ​ដាក់លក់​ក្នុងតម្លៃ​ត្រឹមតែ $99 និង​ចាប់ផ្តើម​ការលក់​ក្នុង​ពាក់កណ្តាល​ខែកញ្ញា​នេះ។

image

ប្រភព៖  Ubergizmo