ព័ត៌មាន

Google Now Launcher អាចប្រើបានជាមួយ​​ Android Device ផ្សេងទៀត

 image

កាលពីដើម​ឆ្នាំនេះ​ក្រុមហ៊ុន  Google បានដាក់​អោយប្រើ​ប្រាស់​នូ​វ  Google Now Launcher  សម្រាប់​ឧបករណ៍ Nexus និង Google Play Edition devices។ ប៉ុន្តែ​នាពេល​ថ្មី​នេះដែរ Google Now Launcher មានការ update ថ្មី​មួយចំនួន​ដែល​វា​អាច support ចំពោះ Android Deviceដ៏ទៃទៀត។

យោងតាម​ពត៌មាន​ដែល​បានបង្ហាញ​នៅលើ​គេហទំព័រ Android Central បានអោយដឹងថា Google Now Launcher អាច ប្រើ​បាន​ជាមួយនិង​ស្មា​ត​ហ្វូ​ន​មួយ​ចំនូ​ន​ដែល​រូ​ម​មាន  HTC One M8, One E8, One Mini 2, Desire 816, Huawei Ascend P7, LG G3 និង Verizon Samsung Galaxy S5 ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.1  ឡើងទៅ។  មិនមាន​ពត៌មាន​ផ្លូវការ​ណាមួយ​ពី​ក្រុមហ៊ុន Google បានបញ្ជាក់​អំពី​រឿងនេះ​នោះទេ តែ​ការ  update នេះ​និង​ត្រូវបាន​ដាក់អោយ​ប្រើប្រាស់​នូ​វ​ឧបករណ៍​មួយចំនួន។ ខាងក្រោម​នេះ​គឺជា​លក្ខណៈ​មួយចំនួន​ដែលមាន​នៅក្នុង Google Now Launcher

• Just say “Ok Google” -នៅពេលដែល​អ្នក​ស្ថិតនៅក្នុង home screen, គឺ​គ្រាន់តែ​និយាយថា “Ok Google” ដើម្បី​បញ្ចូល​សម្លេង។ បន្ទាប់មក​អ្នក​អាច​ប្រើ​នូវ​សម្លេង​របស់​អ្នក​ដើម្បី​ធ្វើការ search រឺក៏​ប្រាប់​ទៅកាន់​ស្មា​ត​ហ្វូ​ន​របស់​អ្នក​អោយធ្វើ​អ្វីដែល​អ្នក​ចង់​ធ្វើ​ដូចជា ផ្ញើរ​សារ ស្វែងរក​ទីតាំង រឺ ចាក់​តន្ត្រី។

• Faster search -ចុច​ទៅកាន់ search box ហើយ​អ្នក​អាច​បញ្ចូល​ពាក្យ​ស្វែង​រកបាន​យ៉ាង​លឿន
• ងាយស្រួល​ក្នុងការ​ដំណើរការ​ទៅកាន់ Google products និង services, ដូចជា Gmail, YouTube, និង Maps។
• មាន​កន្លែង​បង្ហាញ​ធំ(Large viewing area)
• ផ្តល់នូវ​ការដាក់ wallpaper  -អ្នក​អាច​ជ្រើសរើស​រូបភាព​នៅក្នុង​ឧបករណ៍ របស់​អ្នក រឺ នៅក្នុង cloud មក​ប្រើ​ជា wallpaper របស់​អ្នក​បាន។

ប្រភព៖  Android Central