ព័ត៌មាន

Samsung Galaxy Note 4 និងបង្ហាញខ្លួននៅថ្ងៃទី​ 3 ខែកញ្ញានេះ (ចចាមអារ៉ាម)

 image

កាលពី​ព្រឹក​ថ្ងៃ​ម្សឹ​ល​មិញ​នេះដែរ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​មិនទាន់បាន​បង្ហាញខ្លួន​ម៉ូ​ដែល  Samsung Galaxy Note 4  ដែលមាន​លេខ​ម៉ូ​ដែល SM-N910L ត្រូវ​បានដាក់​បង្ហាញ​នៅលើ​គេហទំព័រ​របស់​Korean carrier។ ហើយ​នាពេល​នេះដែរមានពត៌មានមួយបានអោយដឹងថា​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និង​ត្រូវ​បានដាក់​បង្ហាញ​នៅក្នុងពេលឆាប់ៗនេះ។

យោងតាម​របាយការណ៍​ថ្មី​មួយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ  Korea Times បានអោយដឹងថា​ក្រុមហ៊ុន Samsung គឺមាន​គម្រោង​និង​ធ្វើ​ការដាក់​បង្ហាញ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់​ពួកគេ​គឺ​ម៉ូ​ដែល Samsung Galaxy Note 4 នៅ​ថ្ងៃទី ០៣ ខែកញ្ញា​ខាងមុខនេះ។

“ក្រុមហ៊ុន Samsung និង​ប្រារព្ធ​នូវ​ព្រឹត្តិការណ៍​មួយ​ដើម្បី​ប្រកាស់​ពី​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់​ពួកគេ​នៅ​ថ្ងៃទី០៣ ខែកញ្ញា​នេះ​គឺ​ពីរ​បី​ថ្ងៃ​មុនពេល​ព្រឹត្តិការណ៍ប្រចាំឆ្នាំ IFA trade fair ក្នុង​ទីក្រុង Berlin, ប្រទេស​អាល្លឺម៉ង់ និង ការដាក់​ពិ​ពណ៌​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប” នេះ​បើតាម​សម្តី​របស់​នាយក​ក្រុមហ៊ុន Samsung។

​​ចំពោះ​លក្ខណៈសម្បត្តិ​របស់ Galaxy Note 4 គឺ​ត្រូវបាន​គេ​និយាយ​អោយដឹងថា​វា​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 5.7 អ៊ីង​ដែលមាន resolution ក្នុង​កម្រិត 2560 x 1440 ភិ​ច​ស៊ែ​ល, Snapdragon 805/Exynos 5433 chipset, RAM ទំហំ 3GB,ទំហំ​នៃ​ការផ្ទុក​ម៉េ​មូ​រី 32GB , microSD card slot, fingerprint sensor, និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat ៕

ប្រភព៖  SamMobile