ជាការពិតនាស់ Google Service គឺប្រើប្រាស់ថាមពលថ្មច្រើននៅលើឧបករណ៍ Android ហើយពេលនេះយើងនឹងប្រាប់ពីវិធីសាស្រ្តក្នុងការដោះស្រាយនូវបញ្ហានេះ។
តាមពិតទៅ Google Play Services គឺជាផ្នែកមួយយ៉ាងសម្រាប់ជំនួយដល់ឧបករណ៍ Android ក៏ប៉ុន្តែវាប្រើប្រាស់ថាមពលថ្មច្រើនដែលពេលខ្លះលោកអ្នកមិនដែលចាប់អារម្មណ៍ឡើយ។
ការឆែកមើលពីការប្រើប្រាស់ថាមពលថ្មនៅលើ Android
ដើម្បីពិនិត្យមើលពីការប្រើប្រាស់ថាមពលថ្មនៅលើឧបករណ៍ Android របស់លោកអ្នកសូមចូលទៅកាន់ Settings និងរើសយក Battery ។
តើ Google Service ធ្វើការអ្វីខ្លះ?
– Google Account Manager សម្រាប់ផ្ទុកនូវការ Sync លើ Google Account របស់លោកអ្នកដូចជា Email ជាដើម
– Google Services Framework សម្រាប់ធ្វើការទំនាក់ទំនងជាមួយនឹង Google ដូចជាការប្រើប្រាស់ Cloud Messaging
– Google Contacts Sync សម្រាប់ធ្វើការ Sync ពីឧបករណ៍ Android របស់លោកអ្នកទៅកាន់ Web បាន
– Google Backup Transport សម្រាប់ធ្វើការ Backup Data នៅលើ Google Server ហើយលោកអ្នកក៏អាចធ្វើការRestore បានផងដែរ។
– Google Play Services គឺជា Layer នៃ Services ទាំងអស់របស់កម្មវិធី Android ដែលលោកអ្នកប្រើប្រាស់។
ដើម្បីធ្វើការរក្សាថ្មឲ្យប្រើប្រាស់បានលោកអ្នកចូលទៅកាន់ Settings > Location និងជ្រើសយក “Battery Saving”។
លើសពីនេះទៅទៀត លោកអ្នកក៏អាចធ្វើការចូលទៅកាន់ Disable Google Service មួយចំនួនបានផងដែរ។
លើសពីនេះទៅទៀត លោកអ្នកអាចធ្វើការ uncheck ទៅលើ Auto-sync Data បានផងដែរ។
ប្រសិនបើលោកអ្នកចង់ធ្វើការ Reset Phone សូមចូលទៅកាន់ Settings > Backup & Reset > Factory Reset Data បានផងដែរ។