ប្រសិនបើអ្នកគឺកំពុងតែស្វែងរកនូវវិធីសាស្ត្រ រឺក៏មធ្យោបាយដើម្បីផ្ទេរនូវការសរសេរនៅផ្ទៃក្រដាស់ រឺ ពង្រាងណាមួយទៅជាឯកសារឌីជិថល( digital document) ឥឡូវនេះឧបករណ៍ថ្មីដែលជាប្រភេទប៊ិចឆ្លាតម៉ូដែល Mimoto SmartPen អាចជួយអ្នកបាន។
ឧបករណ៍ថ្មីម៉ូដែល Mimoto SmartPen គឺបានផលិតផលរបស់ក្រុមហ៊ុន Mimoto Techដែលមានមូលដ្ឋាននៅក្នុងទីក្រុង Philadelphia សហរដ្ឋអាមេរិក US។ ហើយឧបករណ៍នេះគឺជាឧបករណ៍ smartpen ដំបូងរបស់ពួកគេដែលត្រូវបានឌីស្សាញឡើងដើម្បីកត់ត្រានូវការសរសេរដោយដៃផ្ទាល់ ប៉ុន្តែផងដែរវាបានផ្តល់អោយអ្នកប្រើប្រាស់នូវសមត្ថភាពក្នុងការប្រើវាជា touchscreen stylus។
ឧបករណ៍ Mimoto SmartPen គឺអាចប្រើបានទាំងឧបករណ៍ដែលដំណើរការដោយ Android និង iOS ក៏ដូចជាប្រភេទ touchscreen monitors ដែលអនុញ្ញាត្តិអោយអ្នកប្រើប្រាស់ធ្វើការគ្រប់គ្រងហ្គេម និង កម្មវិធីផ្សេងទៀតនៅលើកុំព្យូរទ័របានយ៉ាងស្រួល។ ខាងក្រោមនេះគឺជាវីដេអូដែលនិងបង្ហាញពីសកម្មភាពជាច្រើនទៀត និង លក្ខណៈពិសេសរបស់វា៖
ប្រភព៖ Kickstarter