ព័ត៌មាន

Mini Audio Mi Tiny NFC Bluetooth Speaker តូចតែមានអនុភាពខ្លាំង​ (វីដេអូ)

  image

ប្រសិនបើ​អ្នក​គឺ​កំពុងតែ​ស្វែងរក​នូវ​ឧបករណ៍​បំពង​សម្លេង​ដែល​មិនចាំបាច់​ប្រើ​ខ្សែរ​និង​សាក​សម​សម្រាប់​លោកអ្នក​នោះ អ្នក​ប្រហែលជា​មានការ​ពេញចិត្ត​ទៅ​ឧបករណ៍​បំពង​សម្លេង​ប្រភេទ​ថ្មី NFC Bluetooth speaker ដែលមាន​ឈ្មោះថា Mini Audio Mi ដែល​វា​ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស​ដោយ​ក្រុមហ៊ុន  Mini Audio ដែលមាន​ទីតាំងនៅ​ទីក្រុង London ។

ឧបករណ៍​បំពង​សម្លេង Mini Audio Mi NFC Bluetooth speakerគឺ​ត្រូវបាន​រចនា​ឡើង​ដោយមាន​រូបរាង​ផ្សំ​ឡើង​ពី​សារធាតុ​អាលុយមីញ៉ូម​និង​មាន​រាង​តូច​ដូច​ទៅ​និង​ស៊ុត​អញ្ចឹង ប៉ុន្តែ​អាចធ្វើ​ការបញ្ចេញ​សម្លេង​បាន​ពិ​រោះ និង មាន​សម្លេង​ខ្លាំង។ ​

 Bluetooth speaker ដ៏​តូច​នេះ​គឺអាច​ផ្តល់នូវ​ការចាក់​ចំរៀង​បាន​រហូតដល់​រយះពេល 10 ម៉ោង និង អាច​បង្កើន​សម្លេង​បាន​ដល់​កម្រិត 90dB។ ហើយ​ជាពិសេស​ទៅទៀត​នោះ យើង​អាច​ប្រើ​វា​ជាមួយនិង​ឧបករណ៍​បំពង​សម្លេង Mini Audio Mi Bluetooth speaker ដ៏ទៃទៀត​បាន​ដោយ​ប្រើ​ប្រព័ន្ធ NFC ថែម​ទៀតផង។ ខាងក្រោម​នេះ​គឺជា​វីដេអូ​ដែល​បានបង្ហាញ​ពី​សកម្មភាព​នៃ​ឧបករណ៍​បំពង​សម្លេង​មួយ​នេះ៖

 NFC Bluetooth speaker គឺ​ត្រូវបាន​ដាក់លក់​នៅលើ  Kickstarter  website  ហើយ​និង​ចាប់ផ្តើម​ដាក់លក់​នៅលើ​ទីផ្សារ​នៅ​អំឡុង​ខែតុលា​ក្នុងឆ្នាំនេះ។ សម្រាប់​ពត៌មាន​លម្អិត​បន្ថែម​ពី​ឧបករណ៍​នេះ​សូម​ចូលទៅ​កាន់​គេហទំព័រ​បស់ Kickstarter  website។

Source:  Kickstarter