ព័ត៌មាន

Samsung Galaxy Alpha លេចឡើង​ជាមួយនិង​រូបរាង​ពណ៌​ស

image

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Samsung Galaxy Alpha គឺជា​ស្មា​ត​ហ្វូ​ន​មួយ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ជាខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ទាំង​វា​មិនទាន់បាន​ដាក់លក់​នៅលើ​ទីផ្សារ​ផង​នោះ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង​ដោយមាន​លក្ខណៈ​ខុសប្លែក​ពី​ម៉ូ​ដែលមុនៗដែរ។

នាពេល​កន្លងទៅ​ឧបករណ៍​នេះ​ត្រូវបាន​បែកធ្លាយ​នូវ​រូបភាព​មួយចំនួន។ ជាមួយគ្នានេះដែរ ថ្មីៗនេះ​មាន​រូបភាព​បែកធ្លាយ​មួយចំនួន​បន្ថែមទៀត​ពី  Samsung Galaxy Alpha  នេះដែ​លវា​ត្រូវបាន​គេ​ដាក់​បង្ហាញ​នៅលើ​បណ្តាញ  internet។

រូបភាព​បែកធ្លាយថ្មីៗទាំងនេះ​គឺ​បានបង្ហាញ​ថា​វា​គឺមាន​ពណ៌​ស​ស្រស់ស្អាត​និង​មានការ​រចនា​ឡើង​ដោយមាន​លោហធាតុ​នៅ​ផ្នែក​ជុំវិញ​ដូចដែល​បានបង្ហាញ​ក្នុង​រូបភាព​ស្រាប់។ បន្ថែម​ទៅទៀត​នោះ​វា​ត្រូវបាន​គេ​និយាយ​ផងដែរ​ថា​វា​ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង​ដោយ​បំពាក់​មក​ជាមួយនិង​លក្ខណៈសម្បត្តិ​ល្អ​និង​ជា​បច្ចេកវិទ្យា​បំផុត( top-of-the-line specifications)។

image

 Samsung Galaxy Alpha មាន​អេក្រង់​ទំហំ 4.8 អ៊ីង​ដែលមាន resolution កម្រិត1280 x 720 ភិ​ច​ស៊ែ​ល,  Exynos 5433 chipsetដឺ​ល​មាន 64-bit ពី​ក្រុមហ៊ុន Samsung អង្គ​ចងចាំ​ទំហំ 2GB នៃ RAM, ទំហំ​នៃ​ការផ្ទុក​ក្នុង​ម៉ាស៊ីន 32GB , កាមេរ៉ា​ក្រោយ​ទំហំ 12MP សម្រាប់​ចាប់យក​រូបភាព​និង​វីដេអូ ក៏ដូចជា​កាមេរ៉ា​មុខ​ទំហំ  2MP , Mali-T624 GPU និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រភេទ Android 4.4.2 Kitkat ។

ចំពោះ​កាលបរិច្ឆេទ​នៃ​ការដាក់​បង្ហាញ​នៃ​ម៉ូ​ដែល​នេះ គឺ​ត្រូវបាន​គេ​និយាយថា​នៅ​ថ្ងៃទី13 ខែសីហា​នេះ​ក្នុង​ព្រឹត្តិការ​ណ៍ស​ន្និសិទ​កាសែត​មួយ៕

ប្រភព៖  GforGames