បន្ទាប់ពីមានពាក្យចចាមអារ៉ាមបាននិយាយតៗគ្នាមក ជាចុងក្រោយនេះក្រុមហ៊ុន Lenovo ក៏បានសម្រេចចិត្តធ្វើការប្រកាស់នូរស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួនដែលមានឈ្មោះថា Lenovo Vibe Z2 Pro ។ ទូរស័ព្ទស្មាតមួយនេះត្រូវបានឌីស្សាញឡើងដោយបំពាក់មកជាមួយនូវលក្ខណៈសម្បត្តិ និង បច្ចេកវិទ្យាទាន់សម័យបំផុត ហើយការឌីស្សាញរបស់ម៉ូដែលនេះគឺដូចទៅនិងរូបភាពដែលបានលេចធ្លាយមែន។
ទូរស័ព្ទស្មាតហ្វូនម៉ូដែល Lenovo Vibe Z2 Pro បានបំពាក់មកជាមួយនិងអេក្រង់ទំហំ 6 អ៊ីងប្រភេទ IPS display ដែលមាន resolution កម្រិត 2560 x 1440 ភិចស៊ែលជាមួយដង់ស៊ីតេ កម្រិត 490ppi ភិចស៊ែលនិងគ្រប់គ្រងដំណើរការដោយអង្គប្រតិបត្តិការប្រភេទ quad-core Qualcomm Snapdragon 801 chipset ក្នុងល្បឿន 2.5GHz ជាមួយក្រាហ្វិកប្រភេទ Adreno 330 GPU និងអង្គចងចាំទំហំ 3GB នៃ RAM។ទាក់ទងទៅនិងវិមាត្រវិញ ស្មាតហ្វូនមួយនេះត្រូវបានរចនាឡើងដោយមានទំហំ 156 x 81.3 х 7.7មម ទម្ងន់ត្រឹមតែ 179 ក្រាម និងមានរូបរាងធ្វើឡើងពីសារធាតុលោហធាតុ។ បន្ថែមទៅទៀតនោះវាមានថាមពលថ្មកម្រិត 4,000 mAh នៅផ្នែកខាងក្នុងដែលវាពិតជាធានាថាអ្នកអាចប្រើប្រាស់វាយូរដោយមិនមានការបារម្មណ៍ពីបញ្ហាថ្ម និងមានកាមេរ៉ាទំហំ 16MPដែលជាប្រភេទ optical image stabilization និងអាចចាប់យកវីដេអូកម្រិត 4K ។
លក្ខណៈផ្សេងទៀតដែលបានភ្ជាប់មកជាមួយនិងស្មាតហ្វូនមួយនេះរួមមាន WiFi, Bluetooth, dual-SIM support (GSM + LTE), ម៉ូមូរីក្នុងម៉ាស៊ីនទំហំ 32GB ប្រព័ន្ធដំណើរការប្រភេទ Android 4.4 Kitkat ជាមួយនិង Vibe UI 2.0 ផ្ទាល់របស់ក្រុមហ៊ុន Lenovo និងមានជម្រើសពណ៌ធម្មជាតិដូចជាខ្មៅ មាស និង ស។ ហើយស្មាតហ្វូនមួយនេះនិងត្រូវបានដាក់លក់នៅលើទីផ្សារអន្តរជាតិក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ GSMArena