ព័ត៌មាន

OneDrive App របស់ Microsoft ត្រូវបានដាក់អោយប្រើនៅលើ Fire Phone និង Kindle Fire Tablets

image 

កាលពី​ថ្ងៃ​ម្សិលមិញ​នេះដែរ​ក្រុ​ហ៊ុន Microsoft បានធ្វើការ​ប្រកាស់​ពី​ការដាក់បញ្ចូល​នូវ​កម្មវិធី  OneDrive app របស់​ពួកគេ​ទៅកាន់​ឧបករណ៍​របស់​ក្រុមហ៊ុន Amazonដូចជា​ម៉ូ​ដែល Fire Phone និង  Kindle Fire  tablet ដែល​អាចអោយ​អ្នកប្រើប្រាស់​នូវ​ឧបករណ៍​ទាំងនេះ​អាច​ដំណើរការ​នូវ​ការរក្សារ​ទុក បង្ហាញ និង ចែករំលែក​នូវ​ឯកសា​រ​របស់​ពួកគេ​ផ្ទា​ល់ពី​ឧបករណ៍​របស់​ពួកគេ។

ស្របពេល​ជាមួយនិង​ការប្រកាស់​នៃ​ការដាក់បញ្ចូល OneDrive app ក្រុមហ៊ុន  Microsoft ផងដែរ​ក៏បាន​ប្រកាស់​ពី OneNote appដែរ ដែល​កម្មវិធី​នេះ​ផ្តល់អោយ​អ្នក​អតិថិជន​ដែល​ប្រើប្រាស់ Amazon Kindle Fire និង Fire phone នូវ​សម្ថ​ភាព​ក្នុង​ការចាប់យក (capture),រៀបចំ (organize), និង​ចែករំលែក​noteរបស់​ពួកគេ។

Microsoft OneDrive ដែល​ពីមុន​មាន​ឈ្មោះថា SkyDrive នាពេលនេះ​អាចអោយ​ម្ចាស់ Amazon device ធ្វើការ​រក្សារ​ទុក​នូវ​ឯកសារ និង រួប​ភាព​នៅក្នុង​cloud storage របស់ Microsoft និង ដំណើរការ​ពួកវា​បាន​ទាំង​ឧ​បករ​ស្មា​ត​ហ្វូ​ន​និង​កុំ​ព្យូ​រ​ទ័​រ។ក្រុមហ៊ុន Microsoft បានធ្វើ​ការណែនាំ​ពន្យល់ថាៈ

“ជាមួយនិង  OneNote និង OneDrive សម្រាប់​អ្នកប្រើប្រាស់​នូវ​កម្មវិធី​ទាំងនេះ ពួកគេ​និង​អាចធ្វើ​ការ​ដំណើរការ​នូវ note និង ឯកសារ​របស់​ពួកគេ​និង​សម្ថត​ភាព​ផ្សេងទៀត​ខណៈពេល​ដំណើរការ​នៃ​កម្មវិធី​នេះ។  នាពេលនេះ OneDrive គឺ​ត្រូវបាន​ដំណើរ​គ្រប់​ទីកន្លែង​ហើយ​វា​គឺអាច​ដំណើរការបាន​ពី PCs ទៅ Macs, Android, iOS និង Windows phones រឺ tablets ផងដែរ​នាពេលនេះ​វា​ក៏​អាច​ដំណើរការបាន​នៅលើ Kindle Fire និង Fire phone”

កម្មវិធី OneDrive របស់​ក្រុមហ៊ុន Microsoft សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Fire Phone និង Kindle Fire tablet របស់ Amazonគឺ​ត្រូវបាន​ដាក់អោយ​ធ្វើ​ការទា​ញ​យក​ជា​ផ្លូវការ​ហើយ​នៅលើ​Amazon App Store ហើយ​នូវពេលដែល​ដំឡើង​នូវ​កម្មវិធី​នេះ​រួច​នោះ​វា​និង​អនុ​ញ្ញា​ត្តិ​អោយ​អ្នកប្រើប្រាស់​ធ្វ​ការរក្សា​ទុក​នូវ​ឯកសា​រ និង រូបភាព​ពី​ទូរស័ព្ទ​របស់​អ្នក​បាន​ដោយ​ងាយស្រួល​នៅលើ​ប្រព័ន្ធ cloud និង​អាចធ្វើ​ការចែករំលែក​នូវ​ឯកសារ​ទាំងនោះ​ទៅ​មិត្ត​និង​មនុស្ស​របស់​អ្នក​បាន​ដោយ​ស្រួល៕

ប្រភព៖ Microsoft