ព័ត៌មាន

Windows Phone Store បង្កើននូវកម្មវិធីដល់​ 300,000 Apps

image

ការ​មាន  hardware ល្អ​នៅក្នុង​ទូរស័ព្ទ​គឺជា​រឿង​ល្អ​ក្នុង​ល្បឿន​នៃ​ដំណើរការ ក៏ប៉ុន្តែ​អ្នក​ត្រូវ​គិតថា​វា​និង​មាន​អ្វី​កើតឡើង​ប្រសិនបើ​ឧបករណ៍​ទូរស័ព្ទ​មិនមាន​កម្មវិធី(apps)ប្រើប្រាស់។ កម្មវិធី គឺជា​កត្តា​យ៉ាងសំខាន់​សម្រាប់​ដំណើរការ​នៅលើ​ទូរស័ព្ទ រឺ platform ។

ថ្មីៗនេះដែរ យោងតាម​ក្រុមហ៊ុន  Microsoft បានអោយដឹងថា​នៅលើ Windows Phone Store គឺ​ត្រូវបាន​បង្កើន​នូវ​កម្មវិធី​ច្រើនជាង 300,000 កម្មវិធី។ នេះ​ពិតជា​ដំណឹង​ល្អ​មួយ​សម្រាប់​អតិថិជន​ដែល​ពេញនិយម​ប្រើប្រាស់​ឧបករណ៍​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ window phone។
នៅក្នុង​ឆ្នាំ 2013 ក្រុមហ៊ុន Microsoft មាន​ត្រឹមតែ 200,000 apps តែប៉ុណ្ណោះ ហើយ​នៅក្នុង​ស​ន្និសិទ Worldwide Partner Conference របស់ខ្លួន​កាលពី​ខែ​មុន ក្រុមហ៊ុន Microsoft បានធ្វើការ​ប្រកាស់ថា​ពួកគេ​មានកម្ម​វិធី​ច្រើនជាង 270,000 apps។ ដូច​ច្នេះ​មិន​ដល់​រយះពេល​មួយឆ្នាំ​ផង​ក្រុមហ៊ុន Microsoft បាន​បង្កើន​នូវ​កម្មវិធី​របស់ខ្លួន​បាន​រហូតដល់ 300,000 ។ នៅក្នុង​ជំ​ហ៊ា​នេះ​ពិតជា​ភាពជោគជ័យ​មួយ​សម្រាប់​ខ្លួន​ក្នុងការ​ប្រកួតប្រជែង​ជាមួយនិង iOS និង Android នៅក្នុង​ប៉​ន្មា​ន​ឆ្នាំ​ខាងមុខ​ទៀត។ ជាមួយនិង​ក្តីសង្ឃឹម​ដ៏​ខ្ពស់ ក្រុមហ៊ុន​Microsoftនិង​ព្យាយាម​បង្កើត​នូវ​កម្មវិធី​របស់ខ្លួន​អោយ​កាន់តែ​ក្លាយជា​កម្មវិធី​ដែល​ពោរពេញ​ដោយ​គុណភាព​ខ្ពស់​សម្រាប់​អ្នកប្រើប្រាស់៕

ប្រភព៖  Ubergizmo