ក្រោយពីមានព្រឹត្តការណ៍បង្ហាញដ៏កក្រើកទាក់ទងនឹងការបង្ហាញ iPhone 5S នៅពេលនេះមានដំណឹងថ្មីអមមកតាមក្រោយគួរឱ្យចាប់អារម្មណ៍។ គ្មានអ្វីក្រៅពីការផ្តល់ភាពងាយស្រួលបន្ថែមដល់អ្នកប្រើប្រាស់នោះទេ តើវាជាអ្វីទៅ?។
បន្ទាប់ពីបើកសេវាកម្មនៅសហរដ្ឋអាមេរិច ឥឡូវនេះ European Apple Stores បានចាប់ផ្តើមផ្តល់សេវាកម្មជួសជុល ឬប្តូរអេក្រង់ iPhone 5Sនៅលើវ៉ិបសាយផងដែរ។
Apple Store បានអៈអាងថានៅលើគេហទំព័រ TechRa ថាសេវាកម្មថ្មីនេះនឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ មិនត្រឹមតែមានសេវាកម្មជួសជុលនោះទេ ប៉ុន្តែសេវាកម្មថ្មីលើអេក្រង់ក៏ចាប់ផ្តើមមានដែរ។
សូមបញ្ចាក់ថា ថ្លៃសេវាកម្មកម្មង់ដែលផ្តល់នៅលើគេហទំព័រមានតម្លៃចន្លោះ 100 ផោនទៅ £120ផោន អាស្រ័យតាមប្រភេទអេក្រង់។
ប្រភពៈ Tech Ra