ព័ត៌មាន

Asus បានប្រកាស់ Android 4.4 KitKat Update សម្រាប់​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​

image

ប្រព័ន្ធ​ដំណើរការ​ជំនាន់​ចុងក្រោយ Android 4.4 KitKat ត្រូវបាន​ដាក់បញ្ចូល​អោយប្រើ​ប្រាស់​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជាច្រើន​នៅក្នុង​ពិភពលោក។ ជាមួយគ្នានេះ​ផងដែរ​ក្រុមហ៊ុន ASUS បានធ្វើការ​ប្រកាស់ថា​ខ្លួន​និង​ធ្វើការ​ដាក់បញ្ចូល​នូវ Android 4.4 KitKat update ទៅកាន់​ឧបករណ៍​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​គឺ​ម៉ូ​ដែល Asus Padfone Infinity ក៏ដូចជា​ម៉ូ​ដែល Fonepad Note 6។

ការ update បាន​នាំមក​ជាមួយនិង​ការបង្កើន​នូវ​សមត្ថភាព និង លក្ខណៈ​ថ្មី​ជាច្រើន​ទៅកាន់​ឧបករណ៍​ទាំងពីរ​ម៉ូ​ដែល​នេះ និង ការ​លុបចេញ​នូវ pre-installed ASUS app មួយចំនួន​ផងដែរ។ ហើយ​ការ​លុបចេញ​នូវ app ទាំងនោះ​រួមមាន Buddybuzz, Car Home, Watch Calendar, My Library, My Bit cast, Pinpal, ASUS Sync, ASUS Echo, AO Link, Birthday Reminder, Mode Manager, System Bar Lock, Device tracker, Floating app និង Quick Tool។មិន​ត្រឹមតែ​បាន​លុបចេញ​នូវ​កម្មវិធី​ទាំងនេះ កម្មវិធី​ដែលមាន​ពីមុន​ដែល​មិន​ត្រូវបាន​លុបចេញ​ផងដែរ​ក៏ត្រូវ​បាន​បង្កើន​នូវ​សម្ថ​ត​ភាព​ក្នុងការ​ដំណើរការ​និង​មុខងារផ្សេងៗជាច្រើន​ទៀត ដែល​ធ្វើអោយ​លោកអ្នក​មាន​ភាព​ទុកចិត្ត​និង​រីករាយ​ក្នុងការ​ដំណើរការ។ អ្នក​អាច​ធ្វើការ install នូវ​ការ update ថ្មី​នេះ​បាន​ដោយ​គ្រាន់តែ​ឆ្ពោះទៅកាន់​ប្រភព​នៃ link ខាងក្រោម ហើយ​ធ្វើ​ការទាញយក( download ) នូវ files៕

ប្រភព៖  Facebook(1)(2)GSMArena