Dropbox គឺជា website មួយដែលមានប្រជាប្រិយមួយក្នុងចំនោម cloud sharing website នៅលើប្រព័ន្ធ internet ជាមួយនិងការផ្តល់នូវកម្មវិធីជាច្រើនដែលស្ទើរតែមាននៅលើគ្រប់ Platform នៃទូរស័ព្ទ។
ថ្មីៗនេះដែរ Dropbox សម្រាប់ប្រព័ន្ធដំណើរការ Android បានទទួលការ update ថ្មីមួយដែលបាននាំមកនូវលក្ខណៈថ្មីជាច្រើននៃ app ដែលរួមមាន ការបង្ហាញនូវឯកសារ(document viewer),ការបង្កើននូវសមត្ថភាពក្នុងការស្វែងរក( improved search experience) និងលក្ខណៈជាច្រើនទៀត។
ឥឡួវនេះដែរអ្នកប្រើប្រាស់អាចធ្វើការបង្ហាញ (view) នូវឯកសាររបស់អ្នកនៅក្នុង app បានយ៉ាងងាយស្រួលដូចជាការបង្ហាញឯកសារដែលជាកម្មវិធី Word, Powerpoint និង PDF ដោយមិនចាំបាច់មានជំនួយពីកម្មវិធីខាងក្រៅនោះទេ។ ក្នុងការបង្ហាញនេះដែរគឺអ្នកប្រើប្រាស់គ្រាន់តែ tap នៅលើវា ហើយវានិងផ្តល់អោយអ្នកនូវ preview មួយនៃកម្មវិធីនេះ។ បន្ថែមទៅទៀតនោះលក្ខណៈនៃការស្វែងរក( search feature)ក៏មានលក្ខណៈងាយក្នុងការស្វែងរកនូវ file របស់អ្នកដែលត្រូវបានរក្សាទុកនៅលើ Dropbox ក៏ដូចជាការការកំណត់ក្នុង view បានត្រឹមតែ folderដែលត្រូវបាន Share និងមានការការអនុញ្ញាត្តិរបស់អ្នកតែប៉ុណ្ណោះនិងមុខងារផ្សេងៗទៀតនៅលើ Dropboxសម្រាប់ Business user។ ខាងក្រោមនេះគឺជាការផ្លាស់ប្តូរពេញលេញដែលមានៅលើ Dropbox សម្រាប់ Android៖
– In-app previews សម្រាប់ការបង្ហាញនៃ File ដូចជា Word, PowerPoint និង PDF
– ការស្វែងរកថ្មីដែលតាមដាន querie ថ្មីនិងបង្ហាញនូវ typeahead suggestions
– View-only permissions សម្រាប់ shared folders នៅលើ Dropbox សម្រាប់ Business users
– បង្កើននូវសមត្ថភាពCache performance
– មាន bug fixesច្រើននិងសមត្ថភាពខ្ពស់
កុំទន្ទឹងរង់ចាំយូរសូមចូលទៅកាន់ Google Play Store ហើយ download នូវ updated Dropbox app សម្រាប់ឧបករណ៍របស់អ្នកដែលដំណើរការដោយប្រព័ន្ធដំណើរការ Android ៕
ប្រភព៖ Dropbox