ថ្មីៗនេះមានការ Update ជាច្រើនលើ Android Wear មិនថាផ្នែករូបរាង ឬ កម្មវិធីនោះទេ។ ការប្រែប្រួលពីមួយដំណាក់កាលទៅមួយដំណាក់កាលពិតជាគួរឱ្យចាប់អារម្មណ៍។ ម្តងនេះមានវីដេអូរឃ្លីបខ្លីមួយមានរយៈពេលត្រឹមតែ 22 វិនាទីបានបង្ហាញពីដំណើរការបង្ហាញថ្មីពិសេសប្លែកជាមួយពន្លឺក្រឡឹងជុំវិញ ម៉ោង និងមានពន្លឺច្បាស់ជាងមុន។
អ្នកគ្រាន់តែចូលទៅកាន់ Play Store នោះអ្នកអាចផ្លាស់ប្តូរ ឬទាញយកកម្មវិធីថ្មីមកផ្លាស់ប្តូរការបង្ហាញលើនាឡិការរបស់អ្នកបាន។
កម្មវិធីមិនទាន់ផ្លូវការមួយលើនាឡិការជាមួយមានទ្រង់ទ្រាយ Ingress theme មានគុណភាពកាន់តែពិសេស។ ការបង្ហាញរាប់លេខថយក្រោយ និមិត្តសញ្ញា Logo បង្ហាញខាងមុខគួរឱ្យចាប់ចិត្ត។
វីដេអូបង្ហាញ៖
ប្រភពៈ AndPo