ព័ត៌មាន

iWatch ឬ iPhone ? ពត៌មានចចាមអារាមក្នុងខែកញ្ញា

Update: មានពាក្យចចាមអារាមថ្មីពាក់ព័ន្ធទៅនឹងនាឡិការថ្មី iWatch និង iPhone 6 របស់ក្រុមហ៊ុន Apple នៅតែបន្តមានហើយស្មុគស្មាញ។

ពាក្យចចាមអារាមឡូកឡំគ្នានេះបានធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍មិនអស់ចិត្តព្រោះកាលបរិច្ឆេទបង្ហាញពិតប្រាកដរបស់ក្រុមហ៊ុន Apple ដែលចេះតែមានជាហូរហែរនោះមិនច្បាស់ថាជាកាលបរិច្ឆេទបង្ហាញផលិតផលណាមួយក្នុងចំណោមផលិតផលទាំងពីរ។

Cupertino​ក្រុមហ៊ុនប្រមាញ់ផលិតផលបានឱ្យដឹងថាផលិតផលដែលល្បីសម្រាប់ឆ្នាំ 2014 នេះបានសំងំលាក់ខ្លួនអស់ជាងប្រាំបីខែមកហើយមិនដឹងថាពិសេសយ៉ាងណានោះទេ។

 

image

ប៉ុន្តែទោះជាយ៉ាងណា បើតាមអ្នកវិភាគពត៌មានបានឱ្យដឹងថា​គេបានសង្ឈឹមទុកថាម៉ូដែលដែលនឹងត្រូវដាក់បង្ហាញពិតប្រាកដក្នុងខែកញ្ញាជាម៉ូដែល iPhone 6 ហើយសម្រាប់ម៉ូដែលមិនសូវល្បីជាប្រភេទនាឡិការ I Watch វិញនឹងដាក់បង្ហាញក្នុងខែតុលាបន្ទាប់។ ចងដឹងថា តើផលិតផលណាមួយរបស់ក្រុមហ៊ុន Apple នឹងត្រូវបានដាក់បង្ហាញនោះ សូមរង់ចាំតាមដានពត៌មានបន្តទៀត។

ប្រភព៖Tech