ព័ត៌មាន

ក្រុមហ៊ុន​ Samsung សាកល្បងបញ្ចេញ Galaxy V ចំនួន 2 លានគ្រឿង

អ្នកបានដឹង និងស្គាល់យ៉ាងច្បាស់ជាមួយក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនមានភាពល្បីល្បាញបំផុតក្នុងការផលិតស្មាតទូរស័ព្ទ។  

បន្ទាប់ពីមានការផលិតនូវប្រភេទផលិតផលថ្មីៗជាច្រើន ដែលសុទ្ធសឹងតែជាស្មាតទូរស័ព្ទទំនើបៗ និងមានការគាំទ្រពេសេសពីសំណាក់អ្នកប្រើប្រាស់​ ឥលូវនេះក្រុមហ៊ុន Samsung បានផលិតស្មាតទូរស័ព្ទប្រើប្រព័ន្ធប្រត្តិបត្តិការ Android ចំនួន 2 លានគ្រឿងដើម្បីសាកល្បងចែកចាយនៅលើទីផ្សារ។ ស្មាតទូរស័ព្ទដែលមានរូបរាងតូចគួរឱ្យចង់កាន់ប្រើនោះមានឈ្មោះថា​ Galaxy V ។  

                            image

Galaxy Vជាស្មាតទូរស័ព្ទដែលត្រូវបានគេបំពាក់មកជាមួយអេក្រង់ទំហំ 4 អ៊ីង មានកម្រិតបង្ហាញ 480 x 800 ភិចសែលដែលធ្វើឱ្យគុណភាពរូបភាពកាន់តែទាក់ទាញ មានពន្លឺស្រស់ដូចធម្មជាតិ។

Galaxy V បានភ្ជាប់មកជាមួយប្រព័ន្ធខួរក្បាល Single-Core Chip មានល្បឿន 1.2 GHz មានអង្គចងចាំទំហំ 512 MB ( RAM) និងមេម៉ូរ៉ីក្នុងម៉ាស៊ីនស្រាប់  4 GB (memory card slot) ។

image

ម៉ូដែលនេះមានកម្រិតបង្ហាញ  5 មេហ្គាភិចសែលគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយម៉ូដែលរបស់  Asus បាន ។ សូមបញ្ចាក់ថា ម៉ូដែលនេះ​ប្រើប្រព័ន្ធប្រត្តិការ  Android OS 4.4 V KitKat ។

ប្រភពៈ VN