ព័ត៌មាន

វែនតា Googleត្រូវបាន Update ថ្មីពិសេសជាងមុន

ការជ្រើសរើសវែនតាគឺជាកត្តាចាំបាច់មិនមែនគិតតែលើគុណភាពរបស់វាប៉ុណ្ណោះទេ ដើម្បីលើកកំពស់សម្រស់របស់លោកអ្នកបន្ថែម។ យោងតាមការបញ្ចាក់ពត៌មានបន្ថែមរបស់គេហទំព័រ Glass Almanac បានឱ្យដឹងថា ក្នុងចំណោមអ្នកគាំទ្រវែនតា Google Glass ទាំងអស់ក្នុងនោះមានអ្នកគាំទ្រប្រមាណជា 10% ដឹងច្បាស់ថាវែនតានេះមែនរចនាមកឱ្យមើលទៅឃើញថាល្អនោះទេ។

image

នាពេលឆាប់ៗនេះ វែនតាថ្មីរបស់ Google Glass ធានាថានឹងផ្លាស់ប្តូរជាថ្មីលើរូបរាងឱ្យកាន់តែស្រស់ស្អាត ហើយនៅពេលអ្នកពាក់វានោះអ្នកទទួលបានអត្តប្រយោជន៍ច្រើនពីវា។ មិនត្រឹមតែមានមុខងារជាស្មាតផលិតផលនោះទេ ប៉ុន្តែវាបានបន្ថែមភាពស្រស់សង្ហារ និងមានរូបរាងប្រហាក់ប្រហែលនឹងវែនតាទូទៅដែលគ្មានអ្នកណាអាចចាប់អារម្មណ៍បាននោះទេ។

ប្រភព៖VN