ព័ត៌មាន

បែកធ្លាយ Galaxy Note 4 បន្ថែមម៉ូដែលUltrasonic Cover

អ្នកប្រាកដជាធ្លាប់ជ្រាបពីពត៌មានពាក់ព័ន្ធនឹងការប្រណាំងប្រជែងស្មាតផលិតផល។​ ការបង្អួត ប្រជែងនានាជាច្រើនិនចេះចប់មិនចេះហើយទាំងពីការភ្ជាប់ ឬការបំពាក់បំប៉ននូវបច្ចេកវិទ្យាថ្មីៗជាច្រើន។ 

សម្រាប់ម៉ូដែល HTC One M8 បានបង្អួតពីគុណភាពសម្បកការពារដ៏ស្រស់ស្អាតរបស់ខ្លួន ហើយ LG G3 បានលើកឡើងពីប្រព័ន្ធប្រត្តិបត្តិការ Window និងការភ្ជាប់ Wireless ជាដើម។ តាមរបាយការ SamMobile បានរាយការណ៍ពីសម្បករបស់ម៉ូដែល Galaxy Note 4 ដែលបានបន្ថែម Ultrasonic Cover ។

image

សម្បកថ្មីនេះបានជួយឱ្យម៉ូដែលកាន់តែមានរាងសង្ហារ និងរឹងមាំ។​ តាមរបាយការបានបញ្ចាក់បន្ថែមថា សម្បក Ultrasonic នេះមានតួនាទីជួយតម្លើងបង្កើនសម្លេង(មានប្រកង់ខ្ពស់ងាយស្រួលសន្ទនាគ្នា) ដែលមិនងាយមានសម្លេងទីបីចូលមករំខានក្នុងការឆ្លើយឆ្លងគ្នា។  

image

Galaxy Core Advanced&#039s ប្រើ Ultrasonic Cover នឹងបំពាក់មកជាមួយអេក្រង់ទំហំ 4.7 អ៊ីង ឬក៏អ្នកចង់បានប្រភេទអេក្រង់ធម្មតាក៏បានគឺមានទំហំ 5.7 អ៊ីង។ សរុបរួមមក ម៉ូដែល Galaxy Note 4 នឹងផ្តល់គំរូចំនួនពីរសម្រាប់អ្នក។

ប្រភពៈTechRa