ព័ត៌មាន

គុណភាពជាក់ស្តែងរបស់ Printer Canon

ម៉ាស៊ីនព្រីនសព្វថ្ងៃនេះទទួលបានការគាំទ្រពិសេស ហើយក៏ទទួលបាននូវការបំពាក់បំប៉នច្ចេកវិទ្យាពិសេស ។​  សម្រាប់ម៉ាស៊ីនព្រីន Canon ត្រូវបានរចនាឡើងដោយអាចភ្ជាប់ការព្រីនតាម Cloud-Connected បានជាសមត្ថមួយនឹងសមត្ថភាពស្កែន កែប្រែ និងព្រីនរូបថតបានទៀតផង។

ម៉ាស៊ីនព្រីន Pixma MG7520 ម៉ាស៊ីនព្រីន  MG6620 និងម៉ាស៊ីនព្រីន  MG5620 អាចប្រើកម្មវិធី  Pixma Printing Solutions ជាមួយនឹងកម្មវិធី Canon&#039s Easy-PhotoPrint ដែលអាចឱ្យអ្នកប្រើប្រាស់ព្រីនឯកសារដោយផ្ទាល់ពីគេហទំព័រ និងកម្មវិធីផ្សេងៗទៀត។

              image

ឧទាហរណ៍ អ្នកអាច Tab លើរូបភាពក្នុងបណ្តាញ Facebook រួចធ្វើការស្កែនវាទៅក្នុង Pixma Printer ថែមទាំងអាច Edit ដោយមិនចាំបាចភ្ជាប់​ Cords សិននោះទេ។

ម៉ាស៊ីនព្រីននេះ ថែមទាំងអាចភ្ជាប់កម្មវិធី Canon&#039s Cloud Link និងកម្មវិធី PictBridge ដែលប្រើដើម្បីស្កែនឯកសារចូលទៅក្នុង Email រួចហើយភ្ជាប់ទៅ Canon ដោយផ្ទាល់ទៅម៉ាស៊ីនព្រីនដោយមិនចាំបាច់ប្រើកុំព្យូទ័រជំនួយ។

ប្រភពៈTechRA