ព័ត៌មាន

Iphone 6 នឹងត្រូវដាក់បង្ហាញដោយមិនពេញលក្ខណៈ

ពាក្យចចាមអារាមថ្មីពាក់ព័ន្ធនឹង USB Connector និង Power Adapter ពីក្រុមហ៊ុន Apple តាមរយៈគេហទំព័រ Moca.co ថាក្រុមហ៊ុន Apple មិនទាន់បានសម្រេចការផលិតទេ។

image

ទាក់ទងទៅនឹងការផលិតនេះ គេហទំព័រ Moca.co បានបញ្ចាក់ថាឆ្នាំងសាកថ្មរបស់ផលិតផលថ្មីមិនទាន់បានភ្ជាប់ខ្សែហើយត្រឹមត្រូវនោះទេ។

តាមប្រភពពត៌មានផ្សេងទៀតមកពីក្រុមអ្នកផលិតបានឱ្យដឹងថា តាមមើលទៅឆ្នាំងសាករបស់ iPhone 6 មិនអាចដាក់បង្ហាញទាន់ពេលជាមួយនឹងស្មាតទូរស័ព្ទនោះទេ។

យោងតាមរបាយការដដែលបានបញ្ចាក់ថា ឆ្នាំសាកថ្មីប្រើថាមពល 2A ដែលត្រូវរចនាឡើងសម្រាប់ iPhone។  Adapter ថ្មីរនេះត្រូវបានគេបញ្ចាក់ថាគេអាចប្រើវាជាមួយនឹងផលិតផលផ្សេងៗបានដូចជាស្មាតទូរស័ព្ទ iPhone  iPod និង iPad  ហើយគេត្រូវយកចិត្តទុកដាក់ក្នុងការរចនាឆ្នាំងសាកពិសេសដើម្បីម៉ូដែល iPhone 6 ។

ប្រភពៈ Moca.co