ព័ត៌មាន

LG ប្រកាសបង្ហាញផលិតផលថ្មីបច្ចេកវិទ្យាថ្មីពិសេសជាងមុន

ក្រុមហ៊ុន LG  បានប្រកាសជាផ្លូវការពីការដាក់បង្ហាញទូរទស្សន៍ Ultra HD OLED TV ចំនួនពីរប្រភេទគឺ ម៉ូដែល 77EG9700 និងម៉ូដែល  65EC9700 កម្មវិធីបើកឆាកដំបូងក្នុងខែកញ្ញា លើវេទិកា IFA 2014 ។ទូរទស្សន៍ Ultra HD OLED TV បានក្លាយជាទូរទស្សន៍ដែលមានប្រជាប្រិយភាពខ្ពស់បំផុតដែលអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំ។

image

  ម៉ូដែល LG 65EC9700 និង  77EG9700 មានលក្ខណៈពិសេសជាងមូដែលមុនត្រង់ថាវាជាប្រភេទទូរទស្សន៍ Ultra HD OLED TVs ដំបូងបំផុត មិនប្រើបច្ចេកវិទ្យា LCD TVs ដដែលៗ។ សូមបញ្ចាក់ដែរថា ម៉ូដែលនេះមិនប្រើបច្ចេកវិទ្យា 4K នោះទេ ប៉ុន្តែវាបានប្រើបច្ចេកវិទ្យា Ultra HD។

អ្វីដែលគួរឱ្យសោកស្តាយបន្តិចនោះគឹ  4K គឺជាបច្ចេកវិទ្យាមួយមានស្តង់ដាកម្រិតភាពច្បាស់  4096 × 2160 ខណៈពេលដែល  HD មានស្តង់ដាកម្រិតភាពច្បាស់ត្រឹមតែ  4000 ភិចសែល កម្រិតបង្ហាញ 3840 × 2160 Resolution។

ប្រភពៈLG