ព័ត៌មាន

ទូរស័ព្ទ​ iPhone 6 ជួបឧបសគ្គដល់ពន្យាពេលដោយសារតែចង់បានអេក្រង់ស្តើង

តាមរបាយការណ៍របស់លោក Reuter បានឲ្យដឹងថា ក្រុមការងារផលិតទូរស័ព្ទ Apple កំពុងតែខិតខំប្រឹងប្រែងដុតដៃដុតជើងដើម្បីត្រៀមខ្លួនដាក់បង្ហាញ iPhone 6 នៅខែក្រោយ។

image

យោងតាមពាក្យសំដីនៅក្នុងរបាយការណ៍អាចកំណត់បានថា ការដាក់លក់ផលិតផលត្រូវបាន    ពន្យាពេល២ខែមកហើយ ដោយសារតែជួបបញ្ហាមួយចំនួនជាមួយនឹងបន្ទះអេក្រង់ ហើយតម្រូវឲ្យមានការរចនាឡើងសារជាថ្មី។

ប្រភពផ្គត់ផ្គង់ទូរស័ព្ទទាំងពីរបានឱ្យដឹងថាការផលិតបន្ទះអេក្រង់បានជួបបរាជ័យបន្ទាប់ពីភ្លើងបំភ្លឺអេក្រង់ត្រូវបានកែសំរួលនេះ បានដាក់ប្រជុំដើម្បីរង់ចាំការសម្រេចនៅខែមិថុនា និងកក្កដាកន្លងទៅនេះបានជួបបញ្ហាបច្ចេកទេស។

អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន Apple បានថ្លែងថា Apple មានបំណងផលិតទូរស័ព្ទដែលស្តើងបំផុតដែលអាចធ្វើទៅបាន ជាដំបូងក្រុមហ៊ុនចង់កាត់ផ្នែកខាងក្រោយចោលដោយទុកឲ្យនៅតែមួយស្រទាប់ ជំនួសឲ្យស្តង់ដារដែលតម្រូវឲ្យមាន២ស្រទាប់ ជាមួយអេក្រង់ទំហំ 4.7អ៊ីងនោះ ដោយបន្ថែមនូវអេក្រង់ទំហំ 5.5-អ៊ីង ជំនួសវិញ។

បន្ទាប់ពីភ្លើង Backlight Film ថ្មីបានប្រកាសថានឹងដាក់បញ្ចូលទៅក្នុង iPhone 6 ក្រុមហ៊ុន Apple បានផ្តល់ព័ត៌មានថានឹងលុបគម្រោងនេះចោលវិញ រួចត្រលប់ទៅបន្ថែមស្រទាប់២ជាន់តាមគំរូចាស់វិញ នេះជាមូលហេតុដែលបណ្តាលឲ្យមានការពន្យាពេលចេញ iPhone 6។

តាមសំដីអ្នកផលិត ពាក់ព័ន្ធនឹងការរចនាភ្លើង Backlight នៅលើផ្ទៃអេក្រង់ទូរស័ព្ទកាលពីខែមុន បានរៀបរាប់ថាក្រុមហ៊ុន Apple ចង់ប្រើ Backlight Film តែមួយគត់ ដើម្បីកាត់បន្ថយទំហំទូរស័ព្ទ។ សម្រាប់ទូរស័ព្ទ iPhone ជំនាន់ថ្មីនេះត្រូវបានផ្តល់ជូនជាមួយនឹង Minebea និង ប្រើ២ស្រទាប់ដើម្បីអាចអានបាននៅលើអេក្រង់ Backlit។

ក្រុមហ៊ុន Apple សង្ឃឹមថានឹងដាក់លក់ iPhone 6 នៅថ្ងៃ ៩ ខែកញ្ញា ជាមួយនឹងអេក្រង់ទំហំ 4.7-inch។ មិនទាន់ច្បាស់ថាតើនឹងមានអេក្រង់ 5.5-inch ឬយ៉ាងណានោះទេសម្រាប់ទូរស័ព្ទជំនាន់ថ្មីនេះ។ iPhone 6 នឹងមានកម្រាស់ស្តើងជាងមុន តួរាងមូល បញ្ចូល A8 processor បន្ថែម Refined Camera និងប្រើប្រព័ន្ធប្រតិបត្តិការ iOS 8។

ប្រភព: Apple