ព័ត៌មាន

វិធីសាស្រ្តក្នុងការមិនប្រើប្រាស់ iTunes នៅលើឧបករណ៍ iPhone, iPad និង iPod Touch

ជាការពិតណាស់ iTunes មិនមែនជាកម្មវិធីអស្ចារ្យទេនៅលើប្រព័ន្ធប្រតិបត្តិការ Windows ។ កាលពីពេលមុននេះ iTunes គឺជាកម្មវិធីដ៏សំខាន់បំផុតសម្រាប់អ្នកប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Apple ដូចជា Mac, iPhone, iPad, iPod ជាដើមដើម្បីធ្វើការ Activate ការ Update និងការ Sync ជាដើម តែពេលនេះ iTunes លែងចាំបាច់ដូចមុនទៀតហើយ ។

image

តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple នៅតែអនុញ្ញាត្តិឲ្យលោកអ្នកប្រើប្រាស់កម្មវិធី iTunes សម្រាប់ការងារទាំងអស់នេះដដែល ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ប្រព័ន្ធប្រតិបត្តិការ iOS បានផ្តល់នូវមុខងារទាំងអស់នេះស្រាប់ដោយលោកអ្នកមិនចាំបាច់ពឹងទៅលើកម្មវិធី iTunes នោះទៀតទេ ។

  ការ Activate

កាលពីពេលមុន ដើម្បីធ្វើការតម្លើង iPad ថ្មីមួយអ្នកត្រូវភ្ជាប់ Mac របស់អ្នកដើម្បីដំណើរការកម្មវិធី iTunes ដើម្បី Activate ។ តែរឿងទាំងអស់នេះលែងចាំបាច់ទៀតហើយ ។ ជាមួយនឹង iPad, iPhone, iPod បើអ្នកចង់ធ្វើការ Activate អ្នកគ្រាន់តែភ្ជាប់ Wi-Fi និង Log in ជាមួយនឹង Apple ID របស់អ្នកជាការស្រេច ។

  ការ Update

នៅពេលនេះ អ្នកមិនចាំបាច់ប្រើប្រាស់កម្មវិធី iTunes ដើម្បីធ្វើការ Update នូវប្រព័ន្ធប្រតិបត្តិការថ្មីនោះទេ ។ អ្នកគ្រាន់តែចូលទៅកាន់ Setting រួចជ្រើសរើសយក General ហើយចុច Software Update ជាការស្រេច ។

 image

  ការទិញ iTunes Media

អ្នកអាចទិញ និងទាញយកនូវកម្មវិធីដ៏សម្បូរបែបនៅលើ App Store តាមរយៈឧបករណ៍ប្រើប្រាស់របស់អ្នកផ្ទាល់ដោយមិនចាំបាច់ប្រើប្រាស់កម្មវិធី iTunes នោះទេ ។

 image

  តន្ត្រី

បើសិនជាអ្នកចង់ទិញបទចម្រៀងនោះអ្នកត្រូវប្រើប្រាស់កម្មវិធី iTunes ដើម្បីភ្ជាប់ទៅកាន់ iTunes Store ម្យ៉ាងវិញទៀតប្រសិនបើអ្នកមិនចង់ចំណាយលុយនោះទេ អ្នកអាចប្រើពេលយូរក្នុងការ Sync នូវបទចម្រៀងទាំងនោះមកដាក់នៅលើឧបករណ៍របស់អ្នកតាមរយៈកម្មវិធី iTunes ។

ពេលនេះ ក្រុមហ៊ុន Apple បានផ្តល់នូវមធ្យោបាយដ៏ល្អមួយនោះគឺ iTunes Match ។ វាមិនមែនដាក់ឲ្យប្រើប្រាស់ Free នោះទេ អ្នកត្រូវចំណាយលុយ ២៥ ដុល្លារអាមេរិចក្នុងមួយឆ្នាំ ដោយអ្នកអាច Uploads នូវបទចម្រៀងរបស់អ្នកទៅ iCloud បន្ទាប់មកអ្នកអាចធ្វើការកំណត់ថា តើបទណាដែលអ្នកពេញចិត្តចង់ទាញយកមកដាក់លើឧបករណ៍របស់អ្នកនៅពេលដែលអ្នក Offline នោះ ។ លក្ខណះពិសេសដែលមានឈ្មោះ iTunes Match នោះគឺថា វាមិនគ្រាន់តែសម្រាប់ធ្វើការ Upload នូវចម្រៀងរបស់អ្នកប៉ុណ្ណោះទេ ប្រសិនបើក្រុមហ៊ុន Apple មានចម្រៀងដែលអ្នកបាន Upload រួចហើយ នោះវានឹងធ្វើការ “Match” នូវបទចម្រៀងលោកអ្នកជាមួយនឹងបទចម្រៀងរបស់ក្រុមហ៊ុន Apple ។ វាមានន័យថា អ្នកនឹងទទួលបានវីដេអូដែលមានគុណភាពល្អ និងភ្លឺច្បាស់ជាងមុន ។

 image

  ការ Backups

អ្នកក៏អាចធ្វើការ Back Up នូវទិន្នន័យរបស់លោកអ្នកតាមរយៈកម្មវិធី iTunes ដោយរក្សាទុកនៅក្នុងកុំព្យូទ័ររបស់អ្នក ។

តែពេលនេះ iOS អនុញ្ញាត្តិឲ្យអ្នកធ្វើការ Back Up នូវទិន្នន័យរបស់លោកអ្នកដោយស្វ័យប្រវត្តិទៅ iCloud ដោយអ្នកគ្រាន់តែ Log in ដោយប្រើ Apple ID របស់អ្នកតែប៉ុណ្ណោះ ។

 image