នៅពេលដែលលោកអ្នកបាត់បង់នូវ Android Device របស់លោកអ្នក លោកអ្នកតែងតែចង់បាននូវពត៌មានទាំងនោះត្រលប់មកវិញ។ ពេលខ្លះលោកអ្នកគួរតែបង្ហាញនូវ Contact Information របស់លោកអ្នកនៅលើ Lock Screen ធ្វើដូចនេះនៅពេលដែលអ្នកណាម្នាក់រើសបាននោះគេនឹងអាចធ្វើការ Contact មកកាន់លោកអ្នកវិញ។
ពេលនេះយើងនឹងប្រើប្រាស់ឧបករណ៍ Nexus 7 ដើម្បីធ្វើតេស្តជាឧទាហរណ៍សម្រាប់លោកអ្នក។
នៅលើ Home Screen សូមលោកអ្នកធ្វើការ Drag Down នូវ Notification Bar និងចុច Settings ។
នៅលើ Settings Screen ដែលនៅខាងក្រោម Personal ចុច Security ។
នៅលើ Screen Security Section ចុចនៅលើ Owner Info ។
ចុចនៅលើ Contact Information នៅលើ Owner Info Screen បន្ទាប់មកចុចសញ្ញាព្រួញតូចនៅលើ Keyboard ។
សូមលោកអ្នកបា្រកដថា លោកអ្នកបានធីកយក Show Owner Info on Lock Screen បន្ទាប់មកចុចនៅលើ Back Button ដើម្បីត្រលប់ទៅកាន់ Security Screen ។
ប្រសិនបើលោកអ្នកចង់បាន Device លោកអ្នកដំណើរការនោះ ចុចនៅលើ Power Button និងធ្វើការចុចធីកនៅលើ Power Button instantly Locks ។
សម្រាប់ពេលក្រោយនេះ លោកអ្នកអាចធ្វើការ Lock Screen ពេលនោះ Contact Information នឹងបង្ហាញនៅលើ Lock Screen របស់លោកអ្នក។