ព័ត៌មាន

iPhone 6 ចាប់ផ្តើម 20 លានគ្រឿងសិន

តាមរយៈពត៌មាននៅលើ  PhoneArena ​បានបង្ហាញថា  ក្រុមហ៊ុន Apple ទើបតែបានផ្ញើលិខិតអញ្ចើញសម្រាប់ការចូលរួមវេទិកាបង្ហាញម៉ូដែល iPhone 6 ដែលជាម៉ូដែលថ្មី នឹងត្រូវាបានបញ្ចូនយកទៅលក់លើទីផ្សារបន្ទាប់ពីមានការដាក់បង្ហាញ។

image

រូបភាពដែលត្រូវបានគេថតនៅ TIM stores បានបង្ហាញបណ្តើរៗពីម៉ូដែលថ្មីនេះ។ វាពិតជាបានទាក់ទាញ ចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ជាខ្លាំងដោយសារតែការបំពាក់អេក្រង់ ការភ្ជាប់ប្រព័ន្ធដំណើរការកាន់តែពិសេស។ 

យោងតាមប្រភពពត៌មាន Ageneration phones Appleបានឱ្យដឹងថា ក្រុមហ៊ុន Apple នឹងបញ្ចេញផលិតផលដែលបំពាក់មកជាមួយអេក្រង់ទំហំ 4.7 ចំនួន 20 លានគ្រឿង ហើយមិនទាន់បានបង្ហាញថានឹងផ្តល់ជូនការលក់ជាសាធារណៈនៅឡើយ។

រំលឹកពីម៉ូដែលជំនាន់មុនបន្តិច iPhone លើ Telefonica ជាបណ្តាញផ្តល់ជូនផលិតផលដែលមានតម្លៃសមរម្យជាងគេ តែសម្រាប់ម៉ូដែលថ្មីនេះប្រហែលជាមានតម្លៃថ្លៃជាងមុនបន្តិច។ សម្រាប់ម៉ូដែលថ្មីមួយទៀតមានអេក្រង់ទំហំ  5.5 ដែលនឹងត្រូវដាក់បង្ហាញនៅពេលក្រោយមានចំនួន   26 លានគ្រឿង។

 

image

   ថាសជើងស៊ីមថ្មី

 

image

លោហ្គូថ្មី

ប្រភព៖PhoneArena ​