ព័ត៌មាន

ក្រុមហ៊ុន LG នឹងបញ្ចប់គម្រោងទូរទស្សន៍ Plasma

ក្រុមហ៊ុន​ Samsung និងក្រុមហ៊ុន Panasonic បានប្រកាសផលិតផលថ្មីរបស់ខ្លួនពាក់ព័ន្ធនឹងម៉ូដែល ទូរទស្សន៍Plasma ។ ថ្មីនេះក្រុមហ៊ុន LG ក៏បានផលិតឧបករណ៍ថ្មីជាប្រភេទទូរទស្សន៍ Plasma ដែរ។ ក្រុមហ៊ុននៅកូរ៉េ បានប្រកាសថាខ្លួននឹងបញ្ចប់ការផលិតម៉ូដែល Plasma នៅពេលឆាប់ៗនេះហើយ។

The Korea Times បានយកការពីលោក Ha Hyun-hwoi ដោយផ្ទាល់ ដោយគាត់បានបញ្ចាក់ថា​ សម្រាប់ក្រុមហ៊ុន LG កំពុងធ្វើការត្រួតពិនិត្យ និងពិចារណាលើផលិតទូរទស្សន៍ជាប្រភេទ Plasma ។

លោកមានប្រសាសន៍ថា“យើងកំពុងសិក្សា និងពិចារណាលើកាផ្អាកជំនួញ PDP ” ។ ក្នុងបទយកការណ៍នោះបានបញ្ចាក់ថា ក្រុមហ៊ុន LG នឹងធ្វើសេចក្តីប្រកាសជាផ្លូវការនាពេលឆាប់នេះ។

image

ក្រុមហ៊ុន LG នឹងប្រើបច្ចេកវិទ្យាទូរទស្សន៍ LCD ដោយមានគុណភាព 4K អេក្រង់កោង OLE​ មកជំនួសបច្ចេកវិទ្យា Plasma ។ លោកថា បានបន្ថែមថា ប្រសិនបើអតិថិជនគាំទ្របច្ចេកវិទ្យាទូរទស្សន៍  OLED TV គឺជារឿងល្អបំផុត ហើយទូរទស្សន៍  OLED TV នឹងមានចេញលក់នៅលើទីផ្សារ។

ប្រភព៖LG