ព័ត៌មាន

ក្រុមហ៊ុន Apple សហការជាមួយ American Express ដើម្បីទីផ្សារ iPhone

អ្នកគាំទ្រក្រុមហ៊ុន  Apple បានបង្ហាញពីចំណាប់អារម្មណ៍ពិសេសលើពត៌មានចំណាយលើផលិតផលរបស់លក្រុមហ៊ុន Apple កាលពីខែសីហា ដែលបានផ្សព្វផ្សាយពាក់ព័ន្ធនឹង iPhone 6 ហើយក្រុមហ៊ុនក៏បានបញ្ចាក់ពីដៃគូរជំនួញពិសេសរបស់ខ្លួនផងដែរ។

យោងតាមប្រភពពត៌មាន Re/code បានឱ្យដឹងថាក្រុមហ៊ុន Apple បានចុះកិច្ចព្រមព្រៀងជាមួយ American Express ដើម្បីធ្វើការជាមួយគ្នាក្នុងកិច្ចការបង់ប្រាក់ Platform  Payment របស់ម៉ូដែល iPhone ។

image

សេវាកម្មថ្មី នឹងផ្តល់ផលប្រយោជន៍ឱ្យម៉ូដែល iPhone 6 ព្រោះអ្នកទិញរាយអាចមានលទ្ធភាពចំណាយប្រាក់ដើម្បីទិញទូរស័ព្ទនេះតាមហាងតូចៗបាន។

យោងតាមរបាយការណ៍ចុងក្រោយ បានបញ្ចាក់ថាប្រភេទចំណាយលើម៉ូដែល iPhone 6  គឺដូចដែលពត៌មានកន្លងទៅបានចុៈផ្សាយមិនខុសទេ ដូច្នេះរង់ចាំមើលព្រឹត្តការណ៍នៅថ្ងៃទី 09 ខែកញ្ញាជាបន្តទៀត។

 

ប្រភពៈ Apple