ពត៌មានផ្លូវការបានបង្ហាញថា ម៉ូដែល Galaxy Note គឺជាឧស្សាហកម្មសម័យទំនើប។ លោក JK Shin នាយកក្រុមហ៊ុនឧស្សាហកម្ម Samsung បានឱ្យដឹងថា វាមានគុណភាពពិសេសជាងម៉ូដែលមុនទាំងទំហំអេក្រង់ ទាំងការអមបន្ថែមប៊ិចប្រភេទ S Pen ដែលជាស្តង់ដារផលិតផលបានសាកល្បងត្រឹមត្រូវទទួលស្គាល់ជាស្មាតទូរស័ព្ទទំនើប។
ពាក្យសម្តីរបស់លោក Shin បានសង្កត់ធ្ងន់លើលក្ខណៈបង្ហាញខាងក្រៅរបស់ Galaxy Note និង Galaxy Note 4 Edge។
Galaxy Note មានអេក្រង់ទំហំ 5.7 អ៊ីង ប្រភេទ Super AMOLED QHD មានកម្រិតបង្ហាញ 2,560 x 1,440 ភិចសែល ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា 2,5 D បង្ហាញដល់ជ្រុងទូរស័ព្ទ។ កាន់តែពិសេសជាមួយទំហំអេក្រង់កាន់តែធំ ហើយថែមទាំងអាចប្រើ Multiple Windows Mode ជាមួយនឹង Multi Window ផងដែរ។
Galaxy Note 4 រចនាមកមានរាងកោងត្រង់ចំណុចជ្រុងគែមជាងម៉ូដែលជំនាន់មុន ហើយវាមាន Rim ប្រហាក់ប្រហែលម៉ូដែល Samsung Galaxy Alpha ហើយមានសម្បកខាងខ្នងគួរឱ្យទាក់ទាញ។
ផលិតផលនេះបានភ្ជាប់មកជាមួយប្រព័ន្ធដំណើការខួរក្បាល Quad-Core 805 Snapdragon មានល្បឿន 2.7 GHz ឬ 1.9 GHz ជាប្រភេទ Eight-Core Chip មានថាមពលថ្ម 3,220 mAh ដើដោយប្រព័ន្ធដំណើរការ Android 4.4 ។
វាមានកាមេរ៉ាទំហំ 16 មេហ្គាភិចសែល កាមេរ៉ាមុខទំហំ 3.7 មេហ្គាភិចសែល ជាមួយនឹង Lens និងកម្រិតថត 90 ដឺក្រេ អាចបប្រើបាន 120 ដឺក្រេដែលកាន់តែមានភាពងាយស្រួលក្នុងការថតរូបភាព។
ប្រភព៖Samsung