ព័ត៌មាន

វិធីសាស្ត្រក្នុងការដាក់រូបភាពនៅលើបទចម្រៀងក្នុងកម្មវិធី Windows Media Player

ពេលនេះ យើងនឹងបង្រៀនអ្នកទាំងអស់គ្នាពីវិធីសាស្រ្តក្នុងការដាក់រូបភាពដែលអ្នកពេញចិត្តនៅលើបទចម្រៀងក្នុងកម្មវិធី Windows Media Player ។ ការដាក់រូបភាពនេះធ្វើឲ្យចម្រៀងរបស់អ្នកកាន់តែមានភាពទាក់ទាញ និងស្រស់ស្អាតថែមទៀតផង ។

ជំហានទី១៖ ដំណើរការកម្មវិធី Windows Media Player ។

 image

ជំហានទីពីរ៖ ចាប់ទាញ File ចម្រៀងរបស់អ្នកមកទម្លាក់នៅក្នុងបណ្ណាល័យរបស់កម្មវិធី ។

 image

ជំហានទីបី៖ ចាប់ទាញរូបភាពដែលអ្នកពេញចិត្តមកទម្លាក់នៅត្រង់ចម្រៀងណាដែលអ្នកចង់បាន (ក្នុងរូបត្រង់កន្លែងមានពណ៌លឿង) ។

 image

ជាចុងបញ្ចប់ អ្នកនឹងទទួលបាននូវរូបភាពដែលជា Cover របស់ចម្រៀងអ្នកជាក់ជាមិនខាន ។

image