ព័ត៌មាន

ក្រុមហ៊ុន Apple បង្ហាញស្មាតហ្វូន iPhone 6 និង​ iPhone 6 Plus ដ៏អស្ចារ្យនិងទាក់ទាញបំផុត

 ក្រុមហ៊ុន Apple បានបង្ហាញនូវ iPhone 6 និង​ iPhone 6 Plus ដែលមិនត្រឹមតែមានអេក្រង់ធំប៉ុណ្ណោះទេ ហើយវាថែមទាំងមានភាពទាក់ទាញនឹងស្រស់ស្អាតថែមទៀតផង។

លើសពីនេះទៅទៀត វាមានស្រោបទៅដោយលោហៈរលោង ជាមួយនឹងអេក្រង់បង្ហាញជាលក្ខណៈ Retina HD។ ចំណែកនៅត្រង់ Hardware និង Software របស់វាត្រូវបានបំពាក់នូវ Functions ដែលមានមុខងារជំនាន់ថ្មីសម្រាប់ iPhone 6 និង iPhone 6 Plus នេះ។វាមិនត្រឹមតែមានអេក្រង់ធំ តែវាពិតជាមានរូបរាងស្តើង ហើយនឹងមានភាពអស្ចារ្យ។

 image

ក្រុមហ៊ុន Apple បានបង្ហាញនូវ iPhone 6 ដែលមានអេក្រង់ទំហំ ៤.៧ អ៊ីង ចំនែកស្មាតហ្វូន iPhone 6 Plus វិញមានអេក្រង់ទំហំ ៥.៥ អ៊ីង។

image

ការរចនាម៉ូដថ្មីរបស់ iPhone 6 និង iPhone 6 Plus

ក្នុងការបង្កើតទូរស័ព្ទ iPhone 6 យើងបានពិនិត្យយ៉ាងល្អិតល្អន់រាល់វត្ថុធាតុដើមនិងសម្ភាដែលស្រោបទៅដោយលោហៈរលោង។ វាមានកម្រាស់ស្តើងជាងមុន និងបានដាក់វិចារណញាណប៊ូតុង (Sensor Button)។ ទាំងអស់ដែលបានធ្វើការជាមួយអាលុយមីញ៉ូមដ៏ស្រស់ស្អាត anodized, ដែកអ៊ីណុក និងកញ្ចក់ភ្លឺច្បាស់។

 image

រឿងដំបូងដែលអ្នកបានសម្គាល់ឃើញនៅពេលដែលអ្នកកាន់ទូរស័ព្ទ iPhone 6 លោកអ្នកនឹងមានអារម្មណ៍អស្ចារ្យហើយនៅព័ទ្ធជុំវិញដោយអាលុយមីញ៉ូមដែលគ្មានថ្នេរថែមទៀតផង។

image

ស្មាតហ្វូន iPhone 6 បានបំពាក់នូវ iOS 8 ដែលប្រើប្រាស់នូវ Software ដែលអាចធ្វើការប្រើប្រាស់នូវ​ iOS Swipe Gesture ។ ចំនែកនៅត្រង់​Home Button លោកអ្នកអាចប្រើប្រាស់នូវមេដៃរបស់លោកអ្នករំកិលទៅកាន់ Safari ឬ Mail ហើយនៅត្រង់ផ្នែកប៊ូតុង Sleep/Wake Button ថែមទៀតផង។

iPhone 6 និង iPhone 6 Plus មានអេក្រង់ធំ និងស្តើងជាងមុន

សម្រាប់ការអភិវឌ្ឈន៍នូវ iPhone នេះមិនត្រឹមតែមានអេក្រង់យ៉ាងច្បាស់ត្រជាក់ភ្នែកនោះទេ តែវាមានកម្រាស់ស្តើង ហើយស្រោបទៅដោយលោហៈយ៉ាងទាក់ទាញ។ ប្រសិនបើលោកអ្នកចង់បានស្មាតហ្វូនដែលមានអេក្រង់ស្តើងសូមជ្រើសរើស iPhone 6 ដែលមានកម្រាស់ត្រឹមតែ 6.9 mm ចំនែក iPhone 6 Plus មានកម្រាស់ត្រឹមតែ 7.1 mm ។

 image

ប្រភព៖ Apple