ព័ត៌មាន

OnePlus ជាស្មាតហ្វូនស៊េរីថ្មីដែលនឹងមកដល់នៅក្នុងខែតុលាខាងមុខនេះ

កាលពីពេលថ្មីៗនេះ នៅលើទីផ្សារបានភ្ញាក់ផ្អើលទៅនឹងស្មាតហ្វូនស៊េរីថ្មីដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android នឹងមានរូបរាងកាន់តែទាក់ទាញយ៉ាងអស្ចារ្យ នោះគឺស្មាតហ្វូន OnePlus។

 image

ស្មាតហ្វូន OnePlus មានអេក្រង់ទំហំ ៥.៥ អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ ១៩២០ x ១០៨០ ភិចសែល ហើយវាថែមទាំងបំពាក់នូវខួរក្បាលប្រភេទ Quad-Core Snapdragon 801 SoC មានអង្គចងចាំទំហំ ២ GB មានថាសរឹងខាងក្នុងទំហំ ១៦/៦៤ GB ថែមទៀតផង។

image

លើសពីនេះទៅទៀត វាថែមទាំងមានកាមេរ៉ាខាងក្រោយទំហំ ១៣ មេហ្គាភិចសែល កាមេរ៉ាខាងមុខទំហំ ៥ មេហ្គាភិចសែល មានថ្មដែលមានកម្លាំងថាមពល ៣១០០ mAh និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKat ថែមទៀតផង។

 image

ស្មាតហ្វូន Oneplus នឹងដាក់លក់ជាផ្លូវការនៅក្នុងខែតុលា ខាងមុខនេះ ក៏ប៉ុន្តែតម្លៃរបស់វានៅមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ។

ប្រភព៖ Android Authority