ព័ត៌មាន

Samsung Note Edge ប្រកាសជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ IFA 2014

 កាលពីពេលថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ IFA 2014 នៅក្នុងទីក្រុង បេឡាំង (Berlin) កាលពីរសៀសនេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវ Samsung Note Edge ស្មាតហ្វូនស៊េរីថ្មីដែលមានទំហំខ្លីជាង Galaxy Note 4 ។

ស្មាតហ្វូន Samsung Note Edge នេះមានអេក្រង់ទំហំ 5.6 អ៊ីងជាមួយនឹងអេក្រង់កោងប្រភេទ Quad HD+ ជាមួយនឹងកម្រិតភាពច្បាស់ 2560 x 1440 ភិចសែលថែមទៀតផង។

លើសពីនេះទៅទៀត ស្មាតហ្វូន Note Edge នេះបានបំពាក់នូវខួរក្បាលប្រភេទ Quad Core Processor ដែលមានល្បឿន ២.៧ GHz នឹងភ្ជាប់មកជាមួយនឹង Samsung S Pen ថែមទៀតផងដែលមានមុខងារប្រើប្រាស់នៅលើ Action Memo, Screen Write, Image Clip, Smart Select, S Note, Snap Note និង​Direct Pen Input ថែមទៀតផង។

  image

ម្យ៉ាងវិញទៀត Samsung Edge នេះប្រើប្រាស់នូវ WiFi 802.11 a/b/g/n/ac ប្រព័ន្ធ Bluetooth 4.0 មានម៉េម៉ូរីទំហំ 32GB មានរន្ធដោត​ microSD កាតដែលមានទំហំ 64GB មានថ្មដែលមានថាមពល ៣០០០ mAh ដែលបំពាក់បច្ចេកវិទ្យាថ្មីបញ្ជូលលឿនឆាប់ពេញ មានកាមេរ៉ាខាងក្រោយទំហំ ១៦ មេហ្គាភិចសែល កាមេរ៉ាខាងមុខទំហំ ៣.៧ មេហ្គាភិចសែលសម្រាប់ថតរូបក៏ដូចជា ថតវីដេអូបានយ៉ាងច្បាស់ផងដែរ។

image

Samsung Note Edge ជាស្មាតហ្វូនដែលមានទំហំ 151.3 x 82.4 x 8.3 មីលីម៉ែត្រ មានទំងន់ត្រឹមតែ ១៧៤ ក្រាមព្រមទាំងប្រើប្រាស់នូវវតិចណូឡូជី Gesture, Accelerometer, Geo-magnetic, Gyroscope, RGB, IR-LED, Proximity, Barometer, Hall Sensor, Finger Scanner, UV, Heart Rate Monitoring​ សែនស័រថែមទៀតផង។

ប្រភព៖ Samsung